នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបំពេញដំណើរទស្សនកិច្ចនៅជប៉ុន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី

(VOVWORLD) -នាយករដ្ឋមន្ត្រី លោក Mahathir គ្រោងនឹងមានជំនួបជាមួយលោក Hiroto Izumi ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន។
 

ក្រសួងការបរទេសម៉ាឡេស៊ីបានប្រកាសថានាយករដ្ឋមន្ត្រីលោក Mohamad Mahathir នឹងបំពេញដំណើរទស្សនកិច្ចនៅខេត្ត Fukuoka និង Oita ប្រទេសជប៉ុនចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែសីហា។ នាយករដ្ឋមន្ត្រី លោក Mahathir គ្រោងនឹងមានជំនួបជាមួយលោក Hiroto Izumi ទីប្រឹក្សាពិសេសរបស់នាយករដ្ឋមន្ត្រីជប៉ុន។ លោក Mahathir ក៏នឹងថ្លែងមតិនៅសាលាថ្នាក់ដឹកនាំអនាគតជប៉ុន និងទៅទស្សនកិច្ចក្រុហ៊ុនច្នៃប្រឌិតសុវត្ថិភាពផ្លូវដែក Kyushu ជាដើម។

ដំណើរទស្សនកិច្ចលើកនេះបានបង្ហាញគោលបំណងរបស់ ម៉ាឡេស៊ីក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយជប៉ុនជាពិសេសនៅក្នុងវិស័យអប់រំបច្ចេកវិទ្យានិងគមនាគមន៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ