នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ជួបជាមួយសមភាគីជប៉ុនលោក Shizo Abe

(VOVworld)-នៅខាងក្រៅសន្និសីទជាន់ខ្ពស់អាស៊ានលើកទី២៧និងបណ្តាសន្និ សីទទាក់ទិននានានៅគូឡាឡាំពួប្រទេសម៉ាឡេស៊ី នាយប់ថ្ងៃទី២១វិច្ឆិកា នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានអញ្ជើញជួបសន្ទនា ជាមួយសមភាគីជប៉ុន លោក Shizo Abe។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំង
ពីររូប បានឯកភាពវាយតម្លៃថា ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ​មានការអភិវឌ្ឍន៍ឡើងកំពស់ថ្មី ស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានផ្លាស់ប្តូរអំពីទិសដៅនិងវិធានការជាក់ស្តែងសំដៅ អនុវត្តរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ។ នៅទីនេះ នាយករដ្ឋ​មន្ត្រី
Abe ក៏បានជូនដំណឹងអំពីសេចក្តីសម្រេចចិត្តបន្តជួយឧបត្ថម្ភទុន ODA សម្រាប់

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ជួបជាមួយសមភាគីជប៉ុនលោក Shizo Abe - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung ជួបជាមួយ
សមភាគីជប៉ុនលោក Shizo Abe


វៀតណាមមានតម្លៃ១,៤ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរបានឯកភាពគ្នា
បន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅបណ្តាវេទិការពហុភាគី និងយន្តការ សហប្រតិបត្តិការអន្តរជាតិ ព្រមទាំងជម្រុញការអនុម័តនិងអនុវត្តកិច្ចព្រមព្រៀង
មួយចំនួន។​ភាគីទាំងពីក៏បានសង្កត់ធ្ងន់ទៅលើភាពចំបាច់ត្រូវធានាសន្តិភាព សេរី
ភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍ ដោយឈរលើមូលដ្ឋាន
ច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអ.ស.សស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ប្រតិបត្តិយ៉ាង ត្រឹមត្រូវនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត
(DOC) និងសម្រេចយ៉ាងឆាប់ៗនូវក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) និងគ្មានយោធាលើសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ