នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា

(VOVWORLD) - នារសៀលថ្ងៃទី១ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញាឆ្នាំ២០១៨។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  អញ្ជើញថ្លែងក្នុងសម័យប្រជុំ (រូបថតៈ TTXVN)

ក្នុងសម័យប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាណែនាំឲ្យធនាគារជាតិវៀតណាម បន្តតាមដានស្ថានការណ៍អន្តរជាតិនិងមានដំណោះស្រាយទាន់ពេលវេលាដើម្បីធានាអត្រាការប្រាក់និងអត្រាប្តូរប្រាក់ទីផ្សារប្តូរប្រាក់បរទេសជៀសវាងការផ្លាស់ប្តូរ។ ដោយ ព្យាករណ៍ថា នឹងមានរលកវិនិយោគថ្មីចូលមកវៀតណាម នាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងផែនការនិងវិនិយោគ ធ្វើការពិចារណានិងវាយតម្លៃឱកាសដើម្បីចាប់យក គម្រោងការវិនិយោគទុនឆ្ពោះទៅវៀតណាម។

ចំពោះទិសដៅនៃកំណើនសេដ្ឋកិច្ច គោលដៅគឺដើម្បីសម្រេចបាននូវគោលដៅដែលកំណត់ដោយរដ្ឋសភាគឺ 6,7% ប៉ុន្តែរដ្ឋាភិបាលនឹងខិតខំដើម្បីសម្រេចបាននូវកម្រិតខ្ពស់ជាងនេះ។ ដូច្នេះនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យផលិតកម្មកសិកម្មគួរយកចិត្តទុក ដាក់ចំពោះការកែច្នៃ ការនាំចេញ និងកសាងខ្សែសង្វាក់ផលិតកម្ម។ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍មានសារៈសំខាន់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ដែលមានគុណភាពខ្ពស់ដោយមានសារៈសំខាន់ចំពោះគុណភាពនៃសេវាកម្ម។

នាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួងស្ថាប័ននានារៀបចំយ៉ាងមត់ចត់នូវខ្លឹមសារនិងភារកិច្ចដែលត្រូវបានចាត់តាំងនៅមហាសន្និបាតលើកទី៨ និងសម័យប្រជុំរដ្ឋសភាលើកក្រោយទៀតដើម្បីកុំឲ្យកើតមានឡើងភាពយឺតយ៉ាវនូវឯកសារដែលបានកំណត់ ។ ធ្វើការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៩ ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃថា លទ្ធផលសម្រេចបានគឺទូលំទូលាយ។ ផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ៩ ខែកើនឡើង ៦,៩៨% ដែលជាការកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៩ ខែចាប់តាំងពីឆ្នាំ ២០១១ មក ម៉ាក្រូសេដ្ឋកិច្ចនៅតែបន្តស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ការនាំចេញត្រូវបានប៉ាន់ប្រមាណទទួលបានចំនួន១៧៩ ពាន់លានដុល្លាអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ