នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគ

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមចូលរួមសន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគ (Image: VOV)


(VOVworld) – នាថ្ងៃទី ៧ សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
 Nguyen Tan Dung បានចូលរួមសន្និសីទទូទាំងប្រទេសផ្នែកផែនការនិងវិនិយោគ
ដែលត្រូវបាន រៀបចំឡើងនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម)។ ខ្លឹម
សារស្នូលក្នុងសន្និសីទលើកនេះគឺប្រមូលផ្តុំទៅលើការជ្រួតជ្រាបសារាចររបស់
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់
កាល ២០១៦-២០២០ ផ្ទៀផងស្តាប់ពង្រាងបញ្ជាណែនាំរបស់ក្រសួងផែនការនិង
វិនិយោគស្តីអំពីការកសាងផែនការវិនិយោគសាធារណៈក្នុងរយៈពេល ៥ ឆ្នាំ
២០១៥-២០២០ ជាដើម។  ថ្លែងមតិក្នុងពិធី បើកសន្និសីទនេះ រដ្ឋមន្ត្រីក្រសួង
ផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បានសង្កត់ធ្ងន់ថា៖ បណ្ដាខ្លឹមសាដែលត្រូវបានពិភាក្សាក្នុងសន្និសីទលើកនេះដ៏សែនសំខាន់ជា
ពិសេសគឺសារាចរណ៍របស់នាយកដ្ឋមន្ត្រីរដ្ឋាភិបាលអំពីការកសាងផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០១៦-២០២០ បណ្ដាវិធានការជំរុញ
កំណើនលើកកំពស់ប្រសិទ្ធភាពនិងការប្រគួតប្រជែងនៃខឿនសេដ្ឋកិច្ចក្នុង
កាលៈ ទេសៈសមាហរណកម្មអន្តរជាតិ ។ល។៕

ប្រតិកម្មទៅវិញ

ផ្សេងៗ