នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនឹងអញ្ជើញជាអធិបតីសន្និសីទស្ដីពីរដ្ឋាភិបាលរួមដំណើរជាមួយសហគ្រាស

(VOVWORLD) -សន្និសីទរវាងរដ្ឋាភិបាលជាមួយសហគ្រាសឆ្នាំ ២០១៧ គ្រោងនឹងរៀបចំឡើងនារយៈពេលពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ឧសភា ដោយប្រធានបទ៖ រួមដំណើរជាមួយសហគ្រាស ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនឹងអញ្ជើញជាអធិបតីសន្និសីទស្ដីពីរដ្ឋាភិបាលរួមដំណើរជាមួយសហគ្រាស - ảnh 1

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនឹងអញ្ជើញជាអធិបតី
សន្និសីទស្ដីពីរដ្ឋាភិបាលរួមដំណើរជាមួយសហគ្រាស (TTXVN)

(VOVWORLD)សន្និសីទរវាងរដ្ឋាភិបាលជាមួយសហគ្រាសឆ្នាំ ២០១៧ គ្រោងនឹងរៀបចំឡើងនារយៈពេលពីថ្ងៃទី ១០ ដល់ថ្ងៃទី ២០ ឧសភា ដោយប្រធានបទ៖ រួមដំណើរជាមួយសហគ្រាស ។ ព្រឹត្តិការណ៍នេះសំដៅបូកសរុប វាយតម្លៃលើស្ថានភាពក្រោយពេលអនុវត្តបាន ១ ឆ្នាំនូវសេចក្ដីសម្រេចចិត្តនៃរដ្ឋាភិបាលស្ដីពីការជួយឧបត្ថម្ភនិងអភិវឌ្ឍន៍សហគ្រាសដល់ឆ្នាំ ២០២០ និងវាយតម្លៃលើបណ្ដាសកម្មភាពកែលម្អបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងរដ្ឋតាមស្មារតីនៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល ។ សន្និសីទនេះនឹងមានវត្តមានរបស់តំណាងចំនួន ២០០នាក់ ជាសម្ព័ន្ធសមាគមសហគ្រាសដែលមានទុនវិនិយោគបរទេស សហគ្រាសមានទុនវិនិយោគបរទេស និងតំណាងនៃបណ្ដាស្ថានទូតវៀតណាម។ លើសពីនេះទៅទៀត មានតំណាងប្រមាណ ១២០០ នាក់ជាសម្ព័ន្ធសហគ្រាសក្នុងប្រទេស និងសហករណ៍ផងដែរ។ នេះគឺជាសន្និសីទដែលបានវាយតម្លៃថាមានសារៈសំខាន់ជាងគេក្នុងឆ្នាំនេះ ជាកន្លែងសម្រាប់សហគ្រាស អាជីវករបានសម្ដែងនូវការលំបាក សាកល្បងរបស់ខ្លួន ក៏ដូចជាលើកសំណើដោយផ្ទាល់ជូនចំពោះនាយករដ្ឋមន្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ