នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយសហព័ន្ធសេដ្ឋកិច្ចជប៉ុន

(VOVWORLD) -នាព្រឹកថ្ងៃទី ៧ មិថុនា តាមម៉ោងតំបន់ នៅទីក្រុងតូក្យូប្រទេសជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយប្រធានសហព័ន្ធសេដ្ឋកិច្ចជប៉ុន(ហៅកាត់ថា Keidanren) និងប្រធានបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗជាសមាជិករបស់ Keidanren។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយសហព័ន្ធសេដ្ឋកិច្ចជប៉ុន - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយសហព័ន្ធសេដ្ឋកិច្ចជប៉ុន 

នាព្រឹកថ្ងៃទី ៧ មិថុនា តាមម៉ោងតំបន់ នៅទីក្រុងតូក្យូប្រទេសជប៉ុន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយប្រធានសហព័ន្ធសេដ្ឋកិច្ចជប៉ុន(ហៅកាត់ថា Keidanren) និងប្រធានបណ្ដាសម្ព័ន្ធក្រុមហ៊ុនធំៗជាសមាជិករបស់ Keidanren។ នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងស្ថិតនៅដំណាក់កាលល្អប្រសើរបំផុត ព្រមទាំងជូនដំណឹងដល់បណ្ដាវិនិយោគិនស្ដីពីបរិយាកាសវិនិយោគដ៏ទាក់ទាញ និងឱកាសវិនិយោគចូលវៀតណាម។តាមលោក Nguyen Xuan Phuc ថា នារយៈពេលខាងមុខ វៀតណាមនឹងជំរុញខ្លាំងការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ ហើយសុំឲ្យបណ្ដាវិនិយោគិនបរទេសមានសមត្ថភាព ដែលក្នុងនោះមានជប៉ុនផងដែរ នឹងវិនិយោគ ហើយក្លាយទៅជាដៃគូយុទ្ធសាស្ត្រ។

        នាល្ងាចថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទៅដល់ខេត្ត Osaka បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ