នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំធនាគារ វិនិយោគ Goldman Sachs

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំធនាគារ វិនិយោគ Goldman Sachs - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយថ្នាក់ដឹកនាំធនាគារវិនិយោគ Goldman Sachs


(VOVworld)-នៅក្នុងការជួបជាមួយលោក Andrea Vella នាយកប្រតិបត្តិនិងជា
ប្រធានធនគារវិនិយោគ Goldman Sachs នារសៀលថ្ងៃទី២៦មេសានោះ នាយក រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់​ថា វៀត ណាមកំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ហើយតម្រូវការអំពី ទុនវិនិ យោគរយៈពេលវែងសម្រាប់មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគឺធំធេងណាស់។ ដោយ ឈរលើមូលដ្ឋាននោះ លោក Nguyen Xuan Phuc មានបំណងថា Goldman Sachs នឹងសកម្មចូលរួមដំណើរការភាគហ៊ុនវូបនីយកម្មអង្គភាពអាជីវកម្មនៅវៀត ណាម។ លោកនាយករដ្ឋមន្ត្រីវៀតណាមសន្យាបង្កើត ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាបង្ក លក្ខណៈងាយស្រួលសម្រាប់វិនិយោគិនបរទេសមកធ្វើអាជីវកម្ម យ៉ាងងាយស្រួល
និងយូរអង្វែងនៅវៀតណាម ក្នុងនោះមាន Goldman Sachs។ រីឯខ្លួនវិញ លោក
Andrea Vella បានឲ្យដឹងថា Goldman Sachs បាននិងកំពុង សកម្មចូលរួមការអំពាវ
នាវទុនវិនិយោគសម្រាប់បណ្តាគំរោងការណ៍មូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធនៅវៀត
ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ