នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥

(VOVWORLD) -នាព្រឹកថ្ងៃទី១១កុម្ភៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខនិងជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធ ផលដ៏ធំធេងដែលកងកម្លាំងប្រដាប់អាវុធយោធភូមិទទួលបានក្នុងឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥ - ảnh 1

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៥

ទន្ទឹមជាមួយគ្នានោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានសំណូមពរឲ្យ កងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី៥បំពេញល្អភារកិច្ចដែលបក្សនិងក្រសួងការពារ ប្រទេសបានប្រគល់ជូន ជាពិសេសថែទាំជីវភាពរស់នៅសម្រាប់កម្មាភិបាល យុទ្ធជន នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខាងមុខ៖

        “ខ្ញុំមានក្តីសោមនស្សរីករាយណាស់ដោយឃើញថា យុទ្ធមិត្តទាំងអស់មានកម្មវិធី ថែទាំបុណ្យចូលឆ្នាំថ្មីប្រពៃណីសម្រាប់កងទ័ពយ៉ាងល្អប្រសើរ ជាពិសេស កម្មភិបាល យុទ្ធជននៅតំបន់ឆ្ងាយដាច់ស្រយាល។ ក្នុងឱកាសដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីកំពុងខិតជិតមកដល់ ខ្ញុំសូមជូនពរបញ្ជាការដ្ឋាន និងអង្គការចំណុះនានានូវសុខភាពល្អ។ ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរយុទ្ធមិត្តយោធនភូមិភាគទី៥ បំពេញល្អភារកិច្ចដែលបានបក្សនិងក្រសួង ការពារប្រទេសប្រគល់ជូន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ