នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយសមភាគីកម្ពុជានិងឡាវ

(VOVWORLD) -នៅខាងក្រៅសន្និសីទជាន់ខ្ពស់សហប្រតិបត្តិការមេគង្គ-ឡានឆាងលើក ទី២ដែល ប្រារព្ធនៅរាជធានីភ្នំពេញនៃព្រះ រាជាណាចក្រកម្ពុជានោះ នារសៀលថ្ងៃទី ១០មករា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួប សន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុនសែន។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយសមភាគីកម្ពុជានិងឡាវ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានគាំ ទ្រនិងវាយតម្លៃខ្ពស់ ចំពោះការដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទជាន់ ខ្ពស់មេគង្គ-ឡានឆាងលើកទី២ រួមចំណែកលើកកំពស់តួនាទីនិងឋានៈរបស់កម្ពុជាក្នុង តំបន់។ លោក Nguyen Xuan Phuc បានអះអាងនូវគោលនយោបាយមុនក៏ដូចជា ក្រោយរបស់វៀតណាមគឺជានិច្ចកាលមានបំណង ពង្រឹងនិងពង្រីកទំនាក់ទំនង “អ្នក ជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងរឹតមាំ យូរអង្វែង” ជាមួយកម្ពុជា។

        រីឯខ្លួនវិញ សម្តេចតេជោ ហ៊ុនសែន បានអះអាងថា ការចូលរួមក្នុងសន្និសីទនេះរបស់គណៈប្រតិភូវៀតណាមមិនត្រឹមតែរួមចំណែកទៅក្នុងជោគជ័យរបស់សន្និសីទ លើកនេះប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ទៀត ផង។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយសមភាគីកម្ពុជានិងឡាវ - ảnh 2 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulit

        ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ផងដែរ។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា នឹងបន្តនាំទំនាក់ ទំនង នយោបាយរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ជាពិសេស ផ្សព្វផ្សាយដល់ ប្រជាជន និងជំនាន់យុវជននៃប្រទេសទាំងពីរ ឲ្យយល់ច្បាស់ផងនិងពង្រីកទំនាក់ទំ នងពិសេស វៀតណាម- ឡាវផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ