នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងស្តារសេដ្ឋកិច្ចជប៉ុន

(VOVWORLD) -នារសៀលថ្ងៃទី២៦ធ្នូ នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបជាមួយរដ្ឋមន្ត្រីក្រសួងស្តារសេដ្ឋកិច្ចជប៉ុន លោក Toshimitsu Motegi ដែលកំពុងបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងស្តារសេដ្ឋកិច្ចជប៉ុន - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងស្តារសេដ្ឋកិច្ចជប៉ុន លោក Toshimitsu Motegi

នៅទីនេះ លោក Nguyen Xuan Phuc បានចាត់ទុកថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Motegi គឺពោរពេញទៅដោយអត្ថន័យសំខាន់ រួមចំណែកសកម្មក្នុងការពន្លឿន ពាណិជ្ជកម្មទ្វេភាគីវៀតណាម -ជប៉ុននិងទំនាក់ទំនងពាណិជ្ជកម្ម តំបន់អាស៊ី-ប៉ាស៊ីហ្វិកទៀតផង។ នាយករដ្ឋមន្ត្រីវៀតណាម បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលចរចារវាងរដ្ឋមន្ត្រី លោក Toshimitsu Motegi ជាមួយរដ្ឋមន្ត្រីក្រសួង ឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh ។ភាគីទាំងពីរបាន ពិភាក្សានិងដាក់ចេញវិធានការមួយចំនួន សំដៅដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវការជំពាក់ជំពិនក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស គឺឯកភាព លើខ្លឹមសារសំខាន់ៗជាច្រើន ទាក់ទិនដល់កិច្ចព្រមព្រៀងដៃគូលើគ្រប់ជ្រុងជ្រោយនិង វឌ្ឍនភាព (CPTPP)។ តាមនោះ ជម្រុញការជួបប្រាស្រ័យសេដ្ឋកិច្ចរវាងភាគីចូលរួម  ជាពិសេសគឺជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី វៀតណាម-ជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ