នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុននិងចូលរួមសន្និសិទស្ដីពីអនាគតអាស៊ី

(VOVWORLD) -ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe  នារលៀលថ្ងៃទី ៤ មិថុនា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុននិងចូលរួមសន្និសិទស្ដីពីអនាគតអាស៊ី - ảnh 1នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញទស្សនកិច្ចនៅជប៉ុន 

ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe  នារលៀលថ្ងៃទី ៤ មិថុនា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងលោកជំទាវ ព្រមទាំងគណប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន និងចូលរួមសន្និសិទស្ដីពីអនាគតអាស៊ីលើកទី ២៣ ចាប់ពីថ្ងៃទី ៤ ដល់ ៨ មិថុនា។ ដំណើរទស្សនកិច្ចលើកនេះសំដៅអះអាងការគោរព បង្កើន និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាម និងជប៉ុនលើគ្រមវិស័យ។ ដំណើរទស្សនកិច្ចលើកនេះក៏មានគោដៅសំខាន់គឺជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចជាមួយជប៉ុននៅថ្នាក់មជ្ឈឹម និងមូលដ្ឋាន ជាពិសេសលើវិស័យរិនិយោគ ពាណិជ្ជកម្ម ។ដំណើរទស្សនិច្ចនេះក៏បានបង្ហាញនូវតួនាទីយ៉ាងសកម្មរបស់វៀតណាមក្នុងតំបន់ហើយអះអាងនូវទស្សនៈរបស់វៀតណាមស្ដីពីដំណើរការសាកលភាវូបនីយកម្មក្នុងបរិយាកាសថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ