នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ ចេញ​ផ្សាយ​កម្មវិធីជាតិសម្រាប់អភិវឌ្ឍន៍ បច្ចេកវិទ្យានិងឧស្សាហកម្មយុទ្ធសាស្ត្រឲ្យ​បាន​ឆាប់ៗ

(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រធានគណៈកម្មការរដ្ឋាភិបាលដឹកនាំការអភិវឌ្ឍន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងគម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ អេឡិចត្រូនិកសម្រាប់បម្រើបរិវត្តកម្មឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុ វិស័យដល់ឆ្នាំ ២០៣០ (គម្រោងលេខ ០៦) បានអញ្ជើញដឹកនាំកិច្ចប្រជុំនៃគណៈកម្មការដឹកនាំ។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលគឺជាតម្រូវការសត្យានុម័ត ជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលរបស់វៀតណាម; ស្នើរឲ្យអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការអនុវត្ត "បដិវត្តន៍" ក្នុងការរៀបចំនិងបង្រួមក្បាល់ម៉ាស៊ីន; ជំរុញខ្លាំងឌីជីថលនីយកម្មជាតិ; កាត់បន្ថយនីតិវិធីរដ្ឋបាលដោយគ្មានដែនកំណត់; អភិវឌ្ឍន៍ភាពជាពលរដ្ឋឌីជីថលដ៏ទូលំទូលាយ; ជាមួយនឹងស្មារតីនៃការបង្រួមក្បាល់ម៉ាស៊ីន ទិន្នន័យតភ្ជាប់ និងអភិបាលកិច្ចឆ្លាតវៃ។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ៖ ចេញ​ផ្សាយ​កម្មវិធីជាតិសម្រាប់អភិវឌ្ឍន៍ បច្ចេកវិទ្យានិងឧស្សាហកម្មយុទ្ធសាស្ត្រឲ្យ​បាន​ឆាប់ៗ - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការរដ្ឋាភិបាលដឹកនាំការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងគម្រោងលេខ០៦។ រូបថត៖ Duong Giang/VNA

នាយករដ្ឋមន្ត្រីបានស្នើឱ្យកសាងនិងស្នើឡើងដើម្បីចេញផ្សាយកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍បច្ចេកវិទ្យានិងឧស្សាហកម្មយុទ្ធសាស្ត្រ រួមទាំងគម្រោងបង្កើតប្រព័ន្ធនៃមជ្ឈមណ្ឌលស្រាវជ្រាវនិងសាកល្បង និងមន្ទីរពិសោធន៍ជាតិសំខាន់ៗ ដោយផ្តោតលើបច្ចេកវិទ្យាយុទ្ធសាស្ត្រ; កសាង គម្រោងបង្កើតសហគ្រាសបច្ចេកវិទ្យាយុទ្ធសាស្ត្រខ្នាតធំក្នុងស្រុក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ធនធានមនុស្សឌីជីថល ទិន្នន័យឌីជីថល បច្ចេកវិទ្យាយុទ្ធសាស្ត្រ និងសុវត្ថិភាពអ៊ីនធឺណិត។

នាយករដ្ឋមន្ត្រីជឿជាក់ថា នាពេលខាងមុខ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថលជាតិ កំណែទម្រង់រដ្ឋបាល និងការអនុវត្តគម្រោងលេខ០៦ នឹងបន្តមានការវិវត្តន៍យ៉ាងខ្លាំងក្លា  គ្រប់ជ្រុងជ្រោយ និងនិរន្តរភាព រួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ