នាយករដ្ឋមន្ត្រីលោក​ ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុង​ពិធី​ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីអេស្ប៉ាញ អញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមេសា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា។

នេះជាលើកទីមួយហើយដែលនាយករដ្ឋមន្ត្រីអេស្ប៉ាញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៧មក; នេះក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់ប្រទេសវៀតណាមរបស់មេដឹកនាំជាន់ខ្ពស់អេស្ប៉ាញ ក្រោយរយៈពេល ១៩ ឆ្នាំចាប់តាំងពីដំណើរទស្សនកិច្ចរបស់ស្តេច Juan Carlos និងម្ចាស់ក្សត្រី Sofia ក្នុងឆ្នាំ ២០០៦។

នាយករដ្ឋមន្ត្រីលោក​ ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុង​ពិធី​ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីអេស្ប៉ាញ អញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីអេស្ប៉ាញ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ រូបថត៖ VOV

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ  លោក Pedro Sanchez បានជួបពិភាក្សាការងារ។ យោងតាមកម្មវិធីក្នុងដំណើរទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម ព្រមទាំងចូលរួមសកម្មភាពសំខាន់ៗមួយចំនួនទៀតនៅទីក្រុងហាណូយ និងទស្សនាទីក្រុងហូជីមិញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ