នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ៖ ត្រូវតែធ្វើការផ្លាស់ប្តូរ ឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារនៅ ២០២០

(VOVWORLD) - សុវត្ថិភាពចំណីអាហារបានក្លាយទៅជាបញ្ហាបន្ទាន់មិនត្រឹមតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក្នុងពេលអនាគតទៀតផង។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ៖ ត្រូវតែធ្វើការផ្លាស់ប្តូរ ឱ្យកាន់តែប្រសើរឡើងនូវសុវត្ថិភាពម្ហូបអាហារនៅ ២០២០ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងសន្និសីទអនឡាញទូទាំងប្រទេសស្ដីអំពី សុវត្ថិភាពចំណីអាហារ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាព្រឹកថ្ងៃទី ១១ ខែមករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីក្នុងសន្និសីទអនឡាញទូទាំងប្រទេសស្ដីអំពី សុវត្ថិភាពចំណីអាហារ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសិទ្ធិដ៏សំខាន់របស់មនុស្សយើងគឺ សុខភាព។ ហេតុដូច្នេះហើយ សុវត្ថិភាពចំណីអាហារបានក្លាយទៅជាបញ្ហាបន្ទាន់មិនត្រឹមតែក្នុងពេលបច្ចុប្បន្នប៉ុណ្ណោះទេ ថែមទាំងក្នុងពេលអនាគតទៀតផង។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖

“សិទ្ធិទទួលបានអាហារដែលមានសុវត្ថិភាពគឺជាសិទ្ធិមូលដ្ឋានរបស់មនុស្ស ហើយយើងត្រូវពង្រឹងសុវត្ថិភាពចំណីអាហារ។  នេះគឺជាការទទួលខុសត្រូវរបស់សង្គមទាំងមូល ប្រព័ន្ធនយោបាយទាំងមូល ពោលគឺរដ្ឋាភិបាល រដ្ឋអំណាចមូលដ្ឋាន និងស្ថាប័នមានសម្ថកិច្ចនានា។ យើងត្រូវការពារសិទ្ធិមនុស្ស។ នរណាម្នាក់ដែលរំលោភបំពានលើសិទ្ធិមូលដ្ឋាននេះ គឺត្រូវតែទទួលខុត្រូវ។ នេះជាការទទួលខុសត្រូវនយោបាយរបស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ជាពិសេសគឺរដ្ឋអំណាចមូលដ្ឋានផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ