នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង

(VOVWORLD) -លោក Moon Jea-in បានលើកច្បស់ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ហើយតាមនោះរួមវិភាគទានិភាគទានបើកចេញនូវឱកាស សហប្រតិបត្តិការ និងវិនិយោគនៅវៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង  - ảnh 1 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in

នាល្ងាចថ្ងៃទី ២៣ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-in។ នៅទីនេះ លោក Nguyen Xuan Phuc បានអបអរសាទរចំពោះគោលនយោបាយឆ្ពោះទៅទិសខាងត្បូងរបស់កូរ៉េខាងត្បូងដើម្បីកិច្ចសហប្រតិបត្តិការប្រកដោយសន្តិភាព។ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយកូរ៉េខាងត្បូង ហើយត្រៀមខ្លួនជាស្រេចពង្រីកតួនាទីជាស្ពានតភ្ជាប់ សំដៅបើកទូលាយកិច្ចសហប្រតិបត្តិការអាស៊ាន និងកូរ៉េខាងត្បូង។

រីឯខ្លួនវិញ លោក Moon Jea-in បានលើកច្បស់ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺជាឱកាសដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ហើយតាមនោះរួមវិភាគទានិភាគទានបើកចេញនូវឱកាស សហប្រតិបត្តិការ និងវិនិយោគនៅវៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។

ក៏នាល្ងាចថ្ងៃទី ២៣ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយលោក Isao Iijima ទីប្រឹក្សាគណរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖ ប្រទេសទាំងពីរតែងតែរក្សាជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជជាន់ខ្ពស់ ហើយជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ក៏នាល្ងាចថ្ងៃទី ២៣ មិនា នៅទីក្រុងហាណូយ  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម អូមែន លោក Ali Masould Ali Sunaidy។ នៅទីនេះ លោក Nguyen Xuan Phuc បានសម្ដែងក្ដីសប្បាយរីករាយអំពីទំនាក់ទំនងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងឧស្សហកម្មកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ