នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ ខែសីហាក្នុងជំនួបជាមួយលោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានបង្ហាញនូវជំនឿទុកចិត្តថាដោយមានបទពិសោធន៍របស់ខ្លួន លោកស្រីឯកអគ្គរដ្ឋទូតអូស្ត្រាលីនឹងរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀតនាប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីលោកស្រី Robyn Mudie ( រូបថត៖ TTXVN)

លោក Nguyen Xuan Phuc ក៏មានបំណងចង់ឲ្យអូស្ត្រាលីសហការ យ៉ាងជិតស្និទ្ធថែមទៀតជាមួយវៀតណាមនាពេលខាងមុខ ជាពិសេសក្នុងដំណើរការវៀតណាមទទួលតំណែងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១។ ទាក់ទងនឹងនឹងដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក  Scott Morrisonនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាក់ថាដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់ហើយរំពឹងថានឹងជួបជាមួយលោក Scott Morrison ឡើងវិញផងដែរ។

       រីឯខ្លួនវិញ  ឯកអគ្គរដ្ឋទូតអូស្រ្តាលី លោកស្រី Robyn Mudie បានឲ្យដឹងថាប្រទេសអូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមរបស់លោក  Scott Morrison សំដៅបង្កើនថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្មនិងវិនិយោគ។ លោកស្រីRobyn Mudie បានបន្តទៀតថានាយករដ្ឋមន្រ្តីអូស្រ្តាលី លោក  Scott Morrison ក៏មានបំណងចង់ជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅថែមទៀតលើខ្លឹមសារដែលភាគីទាំងពីរចាប់អារម្មណ៍ដូចគ្នាសំដៅជំរុញទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ