នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ មកដល់ទីក្រុងសៀងហៃចាប់ផ្ដើមដំណើរទស្សនកិច្ចនៃការចូលរួមពិព័រណ៍ CIIE ២០១៨

(VOVWORLD) - នាថ្ងៃទី ៤ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc បានមកដល់ទីក្រុងសៀង ហៃ ចាប់ផ្តើមកម្មវិធីនៃការចូលរួមពិព័រណ៍នាំចូលអន្ដរជាតិ ចិន (CIIE 2018) ជាលើកដំបូង ចាប់ពីថ្ងៃទី ៤ ដល់ទី ៥ ខែវិច្ឆិកា។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ មកដល់ទីក្រុងសៀងហៃចាប់ផ្ដើមដំណើរទស្សនកិច្ចនៃការចូលរួមពិព័រណ៍ CIIE ២០១៨ - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងសៀងហៃនៃប្រទេសចិន ចាប់ផ្តើមចូលរួមពិព័រណនាំចូលអន្តរជាតិចិន ២០១៨

ពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូ ត្រូវបានប្រារព្ធយ៉ាងមហោឡារិកនៅព្រលានយន្តហោះអន្តរជាតិ Hong Qiao។

ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅព្រលានយន្តហោះ Hong Qiao   ពីសំណាក់ចិនមានវត្តមានអភិបាលរងទីក្រុងសៀងហៃ; ឯកអគ្គរដ្ឋ ទូតចិនប្រចាំនៅវៀតណាម។ ពីសំណាក់ភាគីវៀតណាម មានវត្តមានឯកអគ្គរដ្ឋទូត វៀត ណាមប្រចាំនៅចិន លោក Dang Minh Khoi និងអគ្គកុងស៊ុលវៀតណាម ប្រចាំ ទីក្រុងសៀងហៃ លោក Ninh Thanh Cong។

តាមរបៀបវារៈ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc នឹងជួប សម្តែងការគួរសមនិងពិភាក្សាការងារជាមួយអគ្គលេខា ប្រធានរដ្ឋចិន លោក Xi Jinping;  ជួបសន្ទនាជាមួយអភិបាលក្រុងសៀងហៃ;  ចូលរួមក្នុងពិធីបើកពិព័រណ៍នាំចូលអន្ដរជាតិចិនលើកទី ១ និងចូលរួមវេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ Hong Qiao  ព្រមទាំងទទួលជួបជាមួយសហគ្រាសចិនដ៏ធំមួយចំនួនផងដែរ។

នេះជាលើកដំបូងដែលពិព័រណ៍នាំចូលអន្តរជាតិចិនត្រូវបានរៀបចំឡើង នៅប្រទេស ចិន ដោយមានការចូលរួមរបស់សហគ្រាសជាង៣ពាន់ មកពីប្រទេសនិងតំបន់ដែន ដីជាង១៣០។ រួមជាមួយការផ្សព្វផ្សាយពាណិជ្ជសញ្ញា និង រូបភាពសហគ្រាសវៀតណាមទៅកាន់ ទីផ្សារចិននិងទីផ្សារមួយចំនួនទូទាំងពិភពលោកមក នេះក៏ជាឱកាស សម្រាប់សហគ្រិន វៀតណាមស្វែងរកទីផ្សារ និងពង្រីកអាជីវកម្ម រួមទាំងពន្លឿនការកសាងបណ្តាញនាំចេញអោយមានស្ថិរភាពនៅទីផ្សារចិនតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ