នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ទៅកាន់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសឡាវ
(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែមករា យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសឡាវ និងធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី៤៧ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១០ខែមករា តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។
ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ខាងភាគីឡាវមានវត្តមានរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Buakhong Nammavong; អនុរដ្ឋមន្ត្រីការបរទេស លោក Phonsavan Sisoulath ; ថ្នាក់ដឹកនាំរដ្ឋធានីវៀងច័ន្ទ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Khamphao Ernthavanh មន្ត្រីនៃក្រសួងការបរទេសឡាវ; ខាងភាគីវៀតណាមមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Minh Tam ទីភ្នាក់ងារតំណាងវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសឡាវ។
ទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ មានវត្តមានរដ្ឋមន្ត្រីនិងជាប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក Buakhong Nammavong; អនុរដ្ឋមន្ត្រីការបរទេស លោក Phonsavan Sisoulath ; ថ្នាក់ដឹកនាំរដ្ឋធានីវៀងច័ន្ទ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Khamphao Ernthavanh មន្ត្រីនៃក្រសួងការបរទេសឡាវ។ រូបថត៖ VGP/Nhật Bắc |
ក្នុងដំណើរបំពេញទស្សនកិច្ចការងារលើកនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នឹងធ្វើជាសហអធិបតីនៃកិច្ចប្រជុំលើកទី ៤៧ របស់គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ និងធ្វើជាសហប្រធាននៃសន្និសីទកិច្ចសហប្រតិបត្តិការវិនិយោគឡាវ-វៀតណាម។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ នឹងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសឡាវ ជួបជាមួយអតីតមេដឹកនាំឡាវ; ធ្វើការជាមួយថ្នាក់ដឹកនាំនៃទីភ្នាក់ងារឡាវមួយចំនួន និងចូលរួមព្រឹត្តិការណ៍រួមវៀតណាម-ឡាវផងដែរ៕