នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ធ្វើជាអធិបតីនៃ​សន្និសីទជាមួយសហគ្រាសរដ្ឋ​ដើរជួរ​មុខក្នុងការផ្លាស់ប្តូរឌីជីថល និងជំរុញកំណើន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានធ្វើជាអធិបតីនៃសន្និសីទជាមួយសហគ្រាសរដ្ឋ ដែលដើរជួរមុខក្នុងការផ្លាស់ប្តូរឌីជីថលនិងជំរុញកំណើន។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានឲ្យដឹងថា ការអនុវត្តសារាចរណ៍លេខ ០៧ របស់នាយករដ្ឋមន្ត្រីឆ្នាំ ២០២៤ ស្តីពីការច្នៃប្រឌិតក្នុងអភិបាលកិច្ច លើកកំពស់ប្រសិទ្ធភាពផលិតកម្មនិងអាជីវកម្ម ព្រមទាំងជំរុញយ៉ាងខ្លាំងនូវការវិនិយោគ និងអភិវឌ្ឍន៍របស់សាជីវកម្ម អគ្គក្រុមហ៊ុន សហគ្រាសរដ្ឋ បណ្តាសហគ្រាសបានកសាងនិងអនុវត្តផែនការផ្លាស់ប្តូរឌីជីថលនៅតាមសហគ្រាស ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកម្មវិធីសកម្មភាពស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ធ្វើជាអធិបតីនៃ​សន្និសីទជាមួយសហគ្រាសរដ្ឋ​ដើរជួរ​មុខក្នុងការផ្លាស់ប្តូរឌីជីថល និងជំរុញកំណើន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ធ្វើជាអធិបតីនៃសន្និសីទជាមួយសហគ្រាសរដ្ឋដើរជួរមុខក្នុងការផ្លាស់ប្តូរឌីជីថល និងជំរុញកំណើន។ រូបថត៖ VOV

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានលើកច្បាស់ថា៖ “កត្តាមនុស្សគឺសំខាន់បំផុត បុគ្គលិកគឺសំខាន់បំផុត។ ប្រមុខសាជីវកម្ម និងអគ្គក្រុមហ៊ុនគឺជាឥស្សរជន។ តើយើងប្រើប្រាស់កម្លាំងឥស្សរជននេះយ៉ាងដូចម្តេច  ក្នុងគ្រាលំបាក់ផ្នែកពាណិជ្ជកម្មនេះ? យើងត្រូវស្វែងរកវិធីគ្រប់យ៉ាងដើម្បីជំនះវា។ មិនត្រឹមតែជំនេះទេ ប៉ុន្តែត្រូវធ្វើឱ្យកាន់តែល្អ។ ខ្ញុំសង្ឃឹមថា សន្និសីទនឹងឈានដល់ការឯកភាពគ្នាលើការយល់ដឹង សកម្មភាព និងវិធីសាស្រ្ត ដើម្បីប្តេជ្ញាចិត្តរួមចំណែកសម្រេចបានកំណើន៨%ឡើងទៅ និងគ្រប់គ្រងអតិផរណា ធានាការងារធ្វើ និងជីវភាពរស់នៅរបស់ប្រជាជន និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច”


ប្រតិកម្មទៅវិញ

ផ្សេងៗ