នាយករដ្ឋមន្ត្រីវៀតណាមចេញដំណើរទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី ២៤


នាយករដ្ឋមន្ត្រីវៀតណាមចេញដំណើរទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី ២៤ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Tan Dung ចេញដំណើរទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី ២៤ ​(Image: Vietnam+)

(VOVworld) – តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Thein Sein
នាថ្ងៃទី ១០ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ដឹកនាំគណៈ​ប្រតិភូកំពូលបានចាកចេញពីរដ្ឋធានីហាណូយចេញដំណើរទៅចូលរួមសន្និសីទ
កំពូលអាស៊ានលើកទី ២៤ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានី Nay Pyi Taw
របស់មីយ៉ន់ម៉ា ចាប់ពីថ្ងៃទី ១០ ដល់ទី ១១ ឧសភា។ គណៈប្រតិភូវៀតណាមចូល
រួម សន្និសីទកំពូលអាស៊ានលើកទី ២៤ និងបណ្ដាសន្និសីទទាក់ទិននានាដោយមាន
ស្មារតីម្ចាស់ការសកម្មនិងមានការទទួលខុសត្រូវសំដៅរួមជាមួយបណ្ដាប្រទេសជា សមាជិកផ្សេងៗពង្រឹងសាមគ្គីភាពនិងពង្រីកតួនាទីដ៏សំខាន់របស់អាស៊ានចំពោះ
បញ្ហា សន្តិភាព សន្តិសុខ ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជំរុញការ
កសាងសហគ មន៍អាស៊ានប្រកបដោយប្រសិទ្ធភាពនិងកំណត់ទិសអភិវឌ្ឍន៍
របស់អាស៊ានបន្ទាប់ពី ២០១៥។ ការចូលរួមរបស់គណៈប្រតិភូក្នុងសន្និសីទ
លើកនេះគឺសំដៅលើកកំពស់ជាង តួនាទីរបស់វៀតណាមក្នុងអាស៊ានផងដែរ។
មុននោះ នាថ្ងៃទី ៩ ឧសភា សន្និសីទមន្រ្តី អាស៊ានបានប្រព្រឹត្តិទៅនៅរដ្ឋធានី
Nay Pyi Taw ដើម្បីត្រៀមរៀបចំឲ្យ សន្នីសីទកំពូលអាស៊ានលើកទី ២៤ និងបណ្ដាសន្និសីទទាក់ទិននានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ