នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន

 នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធភាពសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន

          (VOV)_នៅក្នុងជំនួបសន្ទនាជាមួយលោក Tsutomu Takebe នារសៀល​ថ្ងៃទី៧ 
មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖
វៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងដៃគូ​យុទ្ធសាស្ត្រជាមួយជ
ប៉ុន។ ទន្ទឹមនឹងនោះ លោកក៏បានសម្ដែងជំនឿជាក់ថា​ទំនាក់ទំនងទ្វេភាគីនឹងបន្ត
អភិវឌ្ឍន៍ខ្លាំងក្លាថែមទៀត នាំមកនូវផលប្រយោជន៍សំរាប់​ប្រទេសទាំងពីរ ប្រជា
ជាតិទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ រួមចំណែក​សំរាប់សន្តិភាព ស្ថិរភាព 
កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងតំបន់និង​លើពិភពលោក។ នាយករដ្ឋ
មន្ត្រីបានវាយតំលៃខ្ពស់ចំពោះការដែលលោក Takebe បានសកម្មរៀបចំពិធីបុណ្យ
ជប៉ុន-វៀតណាម នៅវៀតណាម។​ចំពោះបញ្ហាបំ​រ៉ែបំរួលអាកាសធាតុ  ជប៉ុនបានប្រ
កាសជួយឧបត្ថម្ភបន្ទាន់ជាទឹកប្រាក់ចំនួន២,៥​លានដុល្លារអាមេរិក សំរាប់វៀតណាម។ 

          រីឯ លោក Tsutomu Takebe បានអះអាងថា៖នឹងធ្វើអស់ពីកម្លាំងកាយចិត្ត
​របស់​ខ្លួន ​ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់​ 
និងជួយឧបត្ថម្ភវៀតណាម លើកកំពស់ទិន្នផល គុណភាព តំលៃកសិផល បង្កើន
កម្លាំងប្រកួតប្រជែងអន្តរជាតិ និងលើកស្ទួយជីវភាពរស់នៅសំរាប់ប្រជាជន។

          ទាក់ទិនដល់គំរោងការណ៍មហាវិទ្យាល័យវៀតណាម-ជប៉ុន លោក ​Tsutomu
Takebe មានគោលបំណងថា៖រដ្ឋាភិបាលវៀតណាមយកចិត្ត​ទុកដាក់ ​និងសហប្រ
តិបត្តិការជិតស្និទ្ធិថែមទៀត ដើម្បីមហាវិទ្យាល័យវៀតណាម-ជប៉ុន​ ដាក់អោយដំ
ណើការយ៉ាងឆាប់ៗមានប្រសិទ្ធិភាពដើម្បីជំរុញកិច្ចសហប្រតិបត្តិការ​ទ្វេភាគីក្នុងវិស័យអប់រំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ