នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិនិងសមាជិក WEF មួយចំនួន

 នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិនិងសមាជិក WEF មួយចំនួន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិនិងសមាជិក WEF មួយចំនួន

(VOV)_នាថ្ងៃទី១៨មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញចូលរួមសន្និសីទប្រចាំ​ឆ្នាំ លើកទី៤៧
 នៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានជួបប្រាស្រ័យជាមួយនាយកប្រតិបត្តិ លោក
 Philipp Roeser និងសមាជិកមួយចំនួនក្នុងវិស័យហិរញ្ញវត្ថុ​របស់​វេទិកាសេដ្ឋកិច្ចពិភព
លោក (WEF).

          នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានបង្ហាញនូវការយកចិត្ត​ទុកដាក់​
ចំពោះ​​សរសរទ្រូវចំនួន១២ អំពីសមត្ថភាពប្រកួតប្រជែងសកល ដែល ​WEF ​ប្រើប្រាស់
ដើម្បីវាយតំលៃអំពីសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសទាំង​ឡាយដែលក្នុងនោះ
មានវៀតណាម។នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអោយដឹងថា៖

          “ សរសរទ្រូងចំនួន១២ អំពីសមត្ថភាពប្រកួតប្រជែងនេះ យើងខ្ញុំចាត់​ទុកថា៖
របបដើរតួនាទីសំខាន់ណាស់។ដូច្នេះ រដ្ឋាភិបាលវៀតណាមប្រមូលផ្តុំគ្រប់កម្លាំង សមត្ថ
ភាពដើម្បីដោះស្រាយបញ្ហាបែបបទ តាមក្របខ័ណ្ឌអន្តរជាតិ និង​តាមខឿនសេដ្ឋកិច្ច
តំបន់។ គ្រឹះ​របបនេះត្រូវធានាចរិតលក្ខណះគ្រប់គ្រាន់ ប្រគល់អោយប្រជាជននូវឱ
កាសរួមវិភាគទានចំពោះការជោគជ័យខឿនសេដ្ឋកិច្ច និងបានទទួលផលប្រយោជន៍
ត្រឹមត្រូវតាមសមិទ្ធិផល។”

          នៅក្នុងជំនួប លោក Philipp Roeser បានវាយតំលៃខ្ពស់ការដែលវៀត​ណាមនិង
វេទិកាសេដ្ឋកិច្ចពិភពលោកបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាម ក្នុងពេលអនាគត។ ហើយលោកក៏បានអោយដឹងថា៖នឹងគាំទ្រការអភិ
វឌ្ឍន៍របស់វៀតណាម។ វេទិកាសេដ្ឋកិច្ចពិភពលោកបានជួយឧបត្ថម្ភវៀតណាមនៅ
គ្រប់វិស័យសំខាន់ៗ​ ដើម្បីវៀតណាមឈានចូលក្នុងដំណាក់​កាលបដិវត្តន៍ឧស្សាហកម្មលើកទី៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ