នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)   - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)

(VOV)_នៅក្នុងជំនួបនារសៀលថ្ងៃទី២៥មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖​វៀតណាម​
ជានិច្ច​កាលចាត់ទុក៖ សេដ្ឋកិច្ចឯកជនជាកម្លាំងស្នូលនៃការ​អភិវឌ្ឍន៍​។ ​​រដ្ឋាភិ​បាល
វៀតណាមចាត់ទុកនេះគឺជាភារកិច្ចសំខាន់ ដើម្បីបង្កលក្ខណះ​អភិវឌ្ឍន៍​តួនាទីនៃ
សមាសភាពសេដ្ឋកិច្ចសំខាន់នេះ។ សង្កត់ធ្ងន់ទៅលើ​អត្ថន័យ​សំខាន់នៃសន្និសីទ
 វេទិកាសេដ្ឋកិច្ចពិភពលោក ( WEF) មេគង្គ​នៅ​វៀតណាម ក្នុងឆ្នាំ ២០១៦ នាយក
រដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើអោយ​នាយក WEF លោក Philip​ Rosler រួម
សហការជិតស្និទ្ធិជាមួយក្រសួងការ​បរទេស​វៀតណាម រួមចំណែកអនុវត្តសន្និសីទ
នេះប្រកបដោយជោគជ័យ។

          រីឯ លោក Philip​ Rosler បានអះអាងថា៖ WEF ជានិច្ចកាលមានគោល​បំណង
 ​និងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅសេដ្ឋកិច្ច ​សង្គមកិច្ច​៕

ប្រតិកម្មទៅវិញ

ផ្សេងៗ