នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីឡាវ

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីឡាវ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីឡាវ

(VOV)_នាថ្ងៃទី១៥ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក 
Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ​ លោក​ Thong Loun
Sisoulith ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពី​ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ 
ឧសភា។ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះ​ការអភិវឌ្ឍន៍ទំនាក់ទំនង
រវាងវៀតណាមនិងឡាវក្នុងរយៈពេលកន្លងទៅ។​

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖វៀតណាម​បន្តសហ
ប្រតិបត្តិការជិតស្និទ្ធ និងជួយឧបត្ថម្ភ ដើម្បីឡាវសម្រេចភារកិច្ចជា​ប្រធានអាស៊ាន ឆ្នាំ២០១៦ ប្រកបដោយជោគជ័យ។ នាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc 
ក៏បានស្នើអោយភាគីឡាវត្រូវរួមសហការជិតស្និទ្ធិ​ ដើម្បី​ធានាសាមគ្គីភាព រក្សាគោលជំ
ហររួមរបស់អាស៊ានចំពោះបញ្ហានៅសមុទ្រខាង​កើត ។

          បន្ទាប់ពីជំនួបសន្ទនា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាកសិលសាក្សី ពិធីចុះ
ហត្ថលេខាឯកសារមួយចំនួនរវាងបណ្ដាក្រសួង ស្ថាប័ន និងតំបន់របស់វៀតណាមនិងឡាវ។

          នាថ្ងៃនេះដែរ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធាន​រដ្ឋសភា
វៀតណាម លោកស្រី Nguyen Thi Kim Ngan ក៏មានជំនួប​សន្ទនា​ជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thong Loun Sisoulith ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ