នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរី

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអង្គភាពអាជីវកម្មវៀតណាម-អាល់ហ្សេរី

(VOV)_ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាល់ហ្សេរី នាយប់ថ្ងៃទី៣១ ឧសភា តាមម៉ោងវៀតណាម នៅទីក្រុង Algie នាយករដ្ឋមន្ត្រីវៀតណាម ​លោក​Nguyen Tan Dung បានអញ្ជើញជួបសន្ទនាជាមួយអង្គភាពអាជីវកម្ម​វៀតណាម​និងអាល់ហ្សេរីចំនួន៣០០អង្គភាព។

          នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung លើកច្បាស់ថា៖ ​វៀតណាមយកចិត្តទុកដាក់ និងវាយតំលៃខ្ពស់ចំពោះសក្ដានុភាពសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មជាមួយអាល់ហ្សេរី។ ក្នុងដំណើរទស្សនកិច្ចនៅអាល់ហ្សេរីលើកនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអញ្ជើញចូលរួមពិធីបើកសម្ពោធន៍​ស្ថានីយ៍ខួងប្រេង ទទួលចរន្តប្រេងដើមដំបូង របស់គំរោងការណ៍អាជីវកម្ម រវាង​អគ្គក្រុមហ៊ុនស្វែងរក និងធ្វើអាជីវកម្មប្រេងវៀតណាម ជាមួយក្រុមហ៊ុនប្រេង​ឧស្ម័នជាតិអាល់ហ្សេរី SONATRACH។ ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានលើកច្បាស់ថា៖

         

          “ ខ្ញុំស្នើអោយអង្គភាពអាជីវកម្មវៀតណាមនិងអាល់ហ្សេរី ត្រូវរួមគ្នាសហ​ប្រតិបត្តិការ ស្វែងយល់ ជំរុញពាណិជ្ជកម្មនាំចេញផលិតផលមានឧត្តមភាព​ ដូចជា​៖ កសិផល ផលិតផលអេឡិកត្រូនិក ទំនិញតម្បាញកាត់ដេរ ។ វៀតណាម​មានគោលបំណងថា៖តាមរយៈអាល់ហ្សេរី វៀតណាមអាចច្រៀតចូលទីផ្សារនានានៅអាហ្រ្វីកភាគខាងជើង និងវៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានតភ្ជាប់ អោយអង្គភាពអាជីវកម្មអាល់ហ្សេរី ជ្រៀតចូលទិផ្សារ របស់ប្រទេសអាស៊ានទាំង១០ដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ