នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាទេសភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាទេសភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាទេសភិបាលមណ្ឌលហិរញ្ញវត្ថុក្រុងឡុង


       VOV-ក្នុងពិធីទទួលជួបសន្ទនាលោក David Woodtton ទេសភិបាលមណ្ឌល
​ហិរញ្ញវត្ថុ​ក្រុងឡុងដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនារសៀលថ្ងៃទី
២៤កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានវាយតំលៃខ្ពស់
លទ្ធផល​ដែលទទួល​បាន​ក្នុងពិធីធ្វើការរវាងលោក David Woodtton និងស្ថាប័ន
មាន​សមត្ថកិច្ច​របស់​វៀតណាម​ក្នុងដំណើរទស្សនកិច្ចលើកនេះ និងចាត់ទុកថា
ដំណើរ​ទស្សនកិច្ចនៅ​វៀតណាម​របស់លោក David Woodtton នឹងជំរុញទំនាក់
ទំនង​សហប្រតិបត្តិការ​លើ​ច្រើនវិស័យរវាងប្រទេសទាំងពីរ។ រីឯលោក David
Woodtton បានឲ្យដឹងថាគោលដៅ​នៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ របស់គណៈប្រតិភូសំដៅបង្កើនថែមទៀតសកម្មភាពសហប្រតិបត្តិការរវាង
អង់គ្លេសជាមួយ​វៀតណាមក្នុងវិស័យហិរញ្ញវត្ថុធនាគារ អមដំណើរជាមួយគណៈ
ប្រតិភូ​មាន​អង្គភាព​អាជីវកម្មធំៗរបស់អង់គ្លេស បណ្ដាអង្គភាព​អាជីវកម្មបាន
យកចិត្ត​ទុកដាក់​ទៅលើទីផ្សារវៀតណាម ចាត់ទុកវៀតណាមគឺជាកន្លែង​មក
ដល់គួរឲ្យទាក់ទាញ​សំរាប់​សកម្មភាពវិនិយោគ។ លោក David Woodtton បាន
ឲ្យដឹងថា អង់គ្លេសចង់​បង្កើនថែមទៀតកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
ក្នុងវិស័យសវនកម្ម​មូលប័ត្រសហប្រតិបត្តិការរដ្ឋឯកជន៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ