នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអគ្គសេនាធិការកងទ័ពប្រជាជនឡាវ

(VOV)_នារសៀលថ្ងៃទី១៩ តុលា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនា​ជាមួយ
​ ឧត្តមសេនីយ៍ទោ Suvon Loung bunni អគ្គសេនាធិការ ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​
ជាតិ​ឡាវ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម ​នាយករដ្ឋ​មន្ត្រី​វៀតណាម
 លោក ​Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃ​ការចរចាររវាង
អគ្គសេនាធិ​ការ​ កងទ័ព របស់ប្រទេសទាំងពិរ។នាយករដ្ឋមន្ត្រី លោក Nguyen Tan
 Dung បានអះអាងថា៖ រដ្ឋាភិបាលវៀតណាម​ជានិច្ចកាល​យកចិត្តទុកដាក់ និងបង្ក
លក្ខណះ​ងាយ​ស្រួល​ ដើម្បីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងអគ្គសេនាធិ
ការដ្ឋាន និង​ក្រសួងការពារជាតិនៃប្រទេសទាំងពីរ កាន់តែស៊ីជំរៅ និងបើកទូលំទូលាយ ប្រកបដោយប្រសិទ្ធិភាព រួមចំណែកជាក់ស្ដែងក្នុងបុព្វហេតុ​កសាងនិង
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការពារ​ជាតិ​របស់​ប្រទេសទាំងពីរវៀតណាមនិងឡាវ។

          ឧត្តមសេនីយ៍ទោ Suvon Loung bunni បានអោយដឹងថា៖​គោលដៅនៃ​ដំណើ
​​ទស្សនកិច្ចលើកនេះគឺធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការ
 ចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងកងទ័ពនៃ​ប្រទេសទាំងពីរ។
 កងទ័ព​ឡាវ​នឹងបន្តធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន រក្សា​ទំនាក់ទំនងមិត្តភាព
 ប្រពៃណី ​សាមគ្គីភាពពិសេស កិច្ចសហប្រិតបត្តិការលើគ្រប់វិស័យរវាងឡាវនិង
វៀតណាមតទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ