នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក

នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក

(VOV)_នាយប់ថ្ងៃទី១៧ កុម្ភះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានវិល​ត្រឡប់មកព្រលានយន្តហោះ Noi Bai រដ្ឋធានីហាណូយ បញ្ចប់ដំណើរទស្សនកិច្ច​ចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក ដែលបានប្រព្រឹត្តទៅក្នុងរយៈ​ពេល​២ថ្ងៃ នៅអាមេរិក។

          ជោគជ័យរបស់សន្និសីទលើកនេះ សំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ​អាស៊ាន-អាមេរិក កាន់តែជាក់ស្ដែងនិងប្រសិទ្ធិភាព ផ្សាភ្ជាប់ជាមួយ​អត្ថប្រយោជន៍​យុទ្ធសាស្ត្រ ពិសេសគឺសេដ្ឋកិច្ច សន្តិសុខ របស់ភាគីទាំងពីរ ​ដែលក្នុងនោះមានវៀតណាម សមាជិកសកម្មមួយ ជានិច្ចកាលម្ចាសការ និង​មានការទទួលខុសត្រូវចំពោះភាពសម្បូររុងរឿងសំរាប់សហគមន៍អាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ