នាយករដ្ឋមន្ត្រីវៀតណាមបានជួបចរចារជាមួយអធិការបតីអាល្លឺម៉ង់

នាយករដ្ឋមន្ត្រីវៀតណាមបានជួបចរចារជាមួយអធិការបតីអាល្លឺម៉ង់ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានជួបចរចារជាមួយអធិការបតីអាល្លឺម៉ង់ (VOV)


        Vovworld-នារសៀលថ្ងៃទី១៥តុលាតាមម៉ោងវៀតណាម នៅវិមាននាយក
រដ្ឋមន្ត្រីអាល្លឺម៉ង់ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានធ្វើអធិបតី
ពិធីទទួលជាផ្លូវការនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung។ នៅការ
ចរចារបន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរទិសដៅនិងវិធាន
ការជាក់ស្ដែងសំដៅជំរុញយ៉ាងខ្លាំងក្លាទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់កាន់តែស៊ីជម្រៅជាក់ស្ដែងនិងប្រសិទ្ធភាព។ ថ្លែងមតិនៅសន្និសីទកាសែត
បន្ទាប់ពីពិធីចរចារ នាយករដ្ឋមន្ត្រីបានឯកភាពបន្តបង្កើនការជួបសន្ទនាដ៏ទូលំ
ទូលាយនៅគ្រប់ជាន់ថ្នាក់។ នាយករដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា រដ្ឋាភិបាល
នៃប្រទេសទាំងពីរនឹងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេស
ទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន
ស្នើរអាល្លឺម៉ង់បន្តរក្សា ODA សំរាប់វៀតណាម ដោយប្រមូលផ្ដុំទៅលើវិស័យស្នូល
ចំនួន៣គឺថាមពលបរិស្ថាននិងបង្រៀនវិជ្ជាជីវៈ។

        លើស្មារតីដៃគូយុទ្ធសាស្ត្រនិងជាប្រទេសមានតួនាទីសំខាន់ក្នុង EU ភាគី
អាល្លឺម៉ង់គាំទ្រវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ EU។ រដ្ឋាភិបាលអាល្លឺម៉ង់គាំទ្រការបញ្ចប់កិច្ចចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
វៀតណាម- EU និងជំរុញ EU ទទួលស្គាល់បែបបទសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម។

        នៅការចរចារនេះដែរ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និង
អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានផ្លាស់ប្តូរអំពីបញ្ហាដំបន់និង
អន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាដោះស្រាយជំលោះនៅ
សមុទ្រខាងកើតដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិអនុសញ្ញាអង្គការ
សហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២និងសេចក្តីថ្លែងការណ៍រួមស្ដីពីការ
ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ