នាយករដ្ឋមន្ត្រីវៀតណាមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong

នាយករដ្ឋមន្ត្រីវៀតណាមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមបានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong(http://nguyentandung.org/)

(VOV)_នាព្រឹកថ្ងៃទី ២ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី​វៀតណាម 
លោក  Nguyen Tan Dung បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hai Duong អំពី សភាពការណ៍សេដ្ឋកិច្ច សង្គមរបស់ខេត្ត។ ថ្លែងមតិ​នៅទីនេះ ​នាយករដ្ឋមន្ត្រី​ 
Nguyen Tan Dung បានចាត់ទុកថា÷ រាល់សមិទ្ធិផលដែល​ខេត្ត​ទទួលបានក្នុងរយះ ពេលកន្លងទៅ ជាគ្រឹះដ្ឋានដើម្បីខេត្ត Hai Duong បន្តទទួលបានការរីកចំរើន ក្នុង ដំណាក់កាលខាងមុខនេះ។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រី ក៏បានស្នើថ្នាក់ដឹកនាំ
ខេត្ត Hai Duong ត្រូវប្តេជ្ញាចិត្តអនុវត្ត​ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
 តាមទិស  លើកកំពស់ទិន្នផល គុណភាព កម្លាំងប្រកួតប្រជែងរបស់គ្រប់ផលិតផល
ទំនិញ  និងសេវាកម្ម។ ចំពោវិស័យកសិកម្ម ត្រូវអភិវឌ្ឍន៍តាមទិសទ្រង់ទ្រាយធំ  ផ្សាភ្ជាប់យ៉ាងស្អីតរមួត​ក្នុង​ផលិតកម្ម…។ល។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានក្រើនរំលឹក​ខេត្ត Hai Duong ត្រូវយកចិត្តទុកដាក់ដល់ការវិនិយោគ កសាង​រចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម ការបណ្ដុះបណ្ដាលមុខវិជ្ជាជីវះបង្កើតការងារសំរាប់ពលករ…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ