នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមរបៀបវារៈនៅអាមេរិក

(VOVWORLD) -នាព្រឹកថ្ងៃទី២៩ឧសភា (តាមម៉ោងអាមេរិកនិងយប់ថ្ងៃទី២៩ឧសភាតាមម៉ោង វៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិ បាលវៀតណាម អញ្ជើញមកដល់ព្រលានយន្ត ហោះ Kennedy ទីក្រុងញូវយ៉ក ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋ អាមេរិក តាមសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមរបៀបវារៈនៅអាមេរិក - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើមរបៀបវារៈនៅអាមេរិក

យោងតាមរបៀបវារៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញ ជួបចរចារជាមួយប្រធានាធិបតី លោក Donald Trump ជួបសំណេះសំណាលជាមួយ សមាជិកសភា រដ្ឋមន្ត្រីអាមេរិកមួយចំនួន ជួបប្រាស្រ័យជាមួយសហគ្រាសអាមេរិក និងសហគមន៍ជនវៀតណាមនៅអាមេរិកទៀតផង។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញទស្សនាទីក្រុងញូវយ៉ក ជួបពិភាក្សាជាមួយអគ្គលេខាធិការអង្គ ការសហប្រជាជាតិ លោក Antonio Guterres និងចូលរួមពិធីរំលឹកខួបលើកទី៤០នៃ ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ