នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី Öry Csaba

(VOVWORLD) -នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី លោក Öry Csaba មុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្រ្តីហុងគ្រីOrban Vicktor នារសៀលថ្ងៃទី១២ខែកញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Nguyen  Xuan Phuc បានសង្កត់ធ្ងន់ថា៖នេះជាព្រឹត្តិការន៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-ហុងគ្រី 
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី Öry Csaba - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី Öry Csaba 

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហុងគ្រី លោក Öry Csaba មុននឹងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមរបស់នាយករដ្ឋមន្រ្តីហុងគ្រី Orban Vicktor នារសៀលថ្ងៃទី១២ខែកញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោកNguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖នេះជាព្រឹត្តិការន៍សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម-ហុងគ្រី បើកចេញឱកាសថ្មីជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការថ្មីដោយមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើននឹងត្រូវចុះហត្ថលេខានៅក្នុងឱកាសនេះ។

រីឯ ឯកអគ្គរដ្ឋទូតលោក Öry Csaba បានអោយដឹងថា៖ដំណើរទស្សនកិច្ចនាពេលខាងមុខនេះរបស់  នាយករដ្ឋមន្រ្តីហុងគ្រីនៅវៀតណាមនឹងបង្កើតកម្លាំងចលករថ្មីមួយសំរាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ អបដំណើរនាយករដ្ឋមន្ត្រីហុងគ្រីលើកនេះនឹងមានសហគ្រាសចំនួន៧០ ហើយតាមផែនការ ភាគីទាំងពីរនឹងរៀបចំវេទិកាសហគ្រាសដើម្បីសហគ្រាសនៃប្រទេសទាំងពីរបានជួបជុំគ្នានិងផ្លាស់ប្តូរសហប្រតិបត្តិការជាមួយគ្នា។  ឯកអគ្គរដ្ឋទូត Öry Csaba ក៏បានជូនដំណឹងថា៖តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី Vicktor Orban ប្រទេសហុងគ្រីនឹងបង្កើនចំនួនអាហារូបករណ៍ដល់សិស្សនិស្សិតវៀតណាមពី 100 ទៅ 200 ចំណែក។ ឯកអគ្គរដ្ឋទូតក៏មានបំណងថា៖ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត ដូចជា៖សុខភាព ការផ្គត់ផ្គង់ទឹក បច្ចេកវិទ្យា រដ្ឋបាលសាធារណៈអេឡិចត្រូ កសិកម្មនិងសុវត្ថិភាពអាហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ