នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួល​ជួបរដ្ឋមន្ត្រី​ការបរទេសកេនយ៉ា

(VOVWORLD) -លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណប្រតិភូជាន់ខ្ពស់។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួល​ជួបរដ្ឋមន្ត្រី​ការបរទេសកេនយ៉ា - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបរដ្ឋមន្ត្រីការបរទេសកេនយ៉ា (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

នារសៀលថ្ងៃទី ៣ ខែធ្នូ នៅក្នុងជំនួបជាមួយលោកស្រី Monica Juma រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកេនយ៉ានោះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួង និងស្ថាប័ននៃភាគីទាំងពីរជំរុញការចរចា ឆ្ពោះទៅការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការ សំដៅបង្កើតក្របខ័ណ្ឌគតិយុត្តិងាយស្រួល ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណប្រតិភូជាន់ខ្ពស់។ វៀតណាមមានបំណងចង់ទទួលស្វាគមន៍ប្រធានាធិបតីកេនយ៉ាមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី តំបន់ និងអន្តរជាតិ; ស្នើឲ្យកេនយ៉ាគាំទ្រវៀតណាមក្នុងការបង្កើតទំនាក់ទំនងជាមួយបណ្ដាប្រទេសសហភាពអាហ្វ្រិក (AU) ; ធ្វើជាស្ពានតភ្ជាប់ដើម្បីវៀតណាមបង្កើនទំនាក់ទំនងជាមួយសហគមន៍អាហ្វ្រិកខាង
កើត (EAC)។

ស្ដីពីសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យកេនយ៉ាបង្កលក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមដើម្បីជ្រាតចូលទីផ្សារកេនយ៉ា។ ទន្ទឹមនឹងនេះ បង្កើនការផ្លាស់ប្ដូរគណប្រតិភូសហគ្រាស ដើម្បីស្វែងរកទីផ្សារ ជំរុញពាណិជ្ជកម្ម វិនិយោគ ចូលរួម ពិព័រណ៍នៅប្រទេសនីមួយៗ ; បង្កលក្ខណៈងាយស្រួលជំរុញកិច្ចសហប្រតិបត្តិការកសិកម្ម សំណង់ គមនាគមន៍ ដឹកជញ្ជូន បណ្ដុះបណ្ដាល និងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ