នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម

(VOVWORLD) - នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានឡើងយន្តហោះពិសេស ចាកចេញពីរដ្ឋធានី Brasilia វិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រេស៊ីល។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីលកាលពីយប់មិញ (ថ្ងៃទី ២៥ ខែកញ្ញា ម៉ោងក្នុងតំបន់) នៅរដ្ឋធានី Brasilia នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម និងកម្មវិធីជួបប្រាស្រ័យវប្បធម៌សិល្បៈក្រោមប្រធានបទ “វៀតណាម - ពណ៌ចម្រុះ”។

ពិព័រណ៌បានតាំងបង្ហាញរូបថត និងឯកសារជិត ២០០ បានពិពណ៌នាអំពីអគ្គមគ្គុទ្ទេសក៏របស់ប្រជាជាតិវៀតណាមតាមរយៈ៤ រគ្គ៖ ស្រុកកំណើត គ្រួសារ និងជីវិតយុវវ័យរបស់លោកប្រធានហូជីមិញ; លោកប្រធានហូជីមិញក្នុងបុព្វហេតុ តស៊ូសង្គ្រាមនឹងទទួលបានជ័យជំនះពិតប្រាកដ ស្ថាបនាប្រទេសជាតិនឹងទទួលបានជោគជ័យពិតប្រាកដ;លោកប្រធានហូជីមិញក្នុងជីវភាពប្រចាំថ្ងៃ; ហូជីមិញ - និមិត្តរូបនៃចំណងមិត្តភាពជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ កម្មវិធីសិល្បៈ “វៀត ណាម - ពណ៌ចម្រុះ” បានឧទ្ទេសនាមរបាំ និងបទភ្លេងប្រជាប្រិយតាមតំបន់ផ្សេងៗគ្នា រួមផ្សំជាមួយនឹងពណ៌ចម្រុះនៃអាវផាយប្រពៃណី លើកតម្កើងសម្រស់ដ៏ស្រស់ស្អាតរបស់នារីវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម - ảnh 2ពិធីបើក ពិព័រណ៍រូបថតនៅប្រេស៊ីលអំពីលោកប្រធានហូជីមិញ និងទឹកដី មនុស្សវៀតណាម

នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានឡើងយន្តហោះពិសេស ចាកចេញពីរដ្ឋធានី Brasilia វិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅប្រេស៊ីល និងដំណើរទស្សនកិច្ចចូលរួមសម័យពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ រួមជាមួយសកម្មភាពទ្វេភាគិនៅសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ