នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញទទួលជួបអភិបាល និង គណៈប្រតិភូធុរកិច្ចខេត្ត Yamaguchi ប្រទេសជប៉ុន
(VOVWORLD) - ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ ជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួនបី ទាក់ទង នឹងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Muraoka Tsugumasa អភិបាលខេត្ត Yamaguchi ប្រទេសជប៉ុន។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី១៦ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Muraoka Tsugumasa អភិបាលខេត្ត Yamaguchi និងគណៈប្រតិភូធុរកិច្ចខេត្ត Yamaguchi (ជប៉ុន) ដែល មកបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមពិធីរំលឹកខួបលើកទី ១០ ទិវា ចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងខេត្ត Yamaguchi និងខេត្ត Binh Duong។
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ ជប៉ុនបន្តជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួនបី ទាក់ទង នឹងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ទន្ទឹមនឹងនោះ ជំរុញការផ្លាស់ប្តូរ វប្បធម៌ កិច្ចសហប្រតិបត្តិការការងារ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយ គុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងភាពចាស់នៃចំនួន ប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា អាជ្ញាធរខេត្ត Yamaguchi បន្តជួយ ឧបត្ថម្ភប្រជាពលរដ្ឋវៀតណាមដែលកំពុងសិក្សា និងប្រកបអាជីវកម្មនៅក្នុងខេត្តនេះ ផងដែរ។
រីឯខ្លួនវិញ អភិបាលខេត្ត លោក Muraoka Tsugumasa បានអះអាងថា នឹងស្រាវ ជ្រាវ និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយខេត្ត Binh Duong និងមូលដ្ឋាន នានារបស់វៀតណាមលើវិស័យជាច្រើន; សន្យាសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ ភាគីវៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធាន មនុស្ស; ទន្ទឹមនឹងនោះ លោកក៏សង្ឃឹមដែរថា វៀតណាមនឹងបើកចំហទ្វារឲ្យការ នាំចេញផលិតផលពិសេសរបស់ខេត្តទៅកាន់វៀតណាមដោយរលូន៕