នាយករដ្ឋមន្ត្រីវៀតណាមស្នើអោយជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាល

នាយករដ្ឋមន្ត្រីវៀតណាមស្នើអោយជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាល - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមស្នើអោយជំនះពុះពារលើផលវិបាកដោយទឹកជំនន់នៅតំបន់ភូមិភាគកណ្ដាល

(VOV)_​នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទើបនឹង​ចេញ​សារលិ
ខិតស្ដីអំពីការជំនះពុះពារលើផលវិបាកដោយភ្លៀងទឹកជំនន់ នៅ​ភូមិភាគកណ្ដាលវៀត
ណាម និងទប់ទល់បន្ទាន់ជាមួយខ្យល់ព្យុះ Sarika។ ក្នុងសារលិខិតនេះបានលើកច្បាស់ ថា៖ នាបច្ចុប្បន្ន ខ្យល់ព្យុះ Sarika អាចបកបោកទៅលើដីគោកវៀតណាម ក្នុងរយពេល
២ថ្ងៃខាងមុខនេះ។ ក្រៅពីនោះ ខ្យល់ព្យុះមួយទៀតមានឈ្មោះអន្តរជាតិហោះថា HAIMA
 កំពុងកើតមានឡើងនៅតំបន់ខាងលិច ​ប៉ាស៊ីហ្វីក ក៏កំពុងខ្លាំងឡើងៗ នឹងអាច​មាន​
ផលប៉ះពាល់ផ្ទាល់នៅតំបន់សមុទ្រខាង​កើត។ ដើម្បីកាត់បន្ថយផលវិបាកដោយខ្យល់
ព្យុះបង្កឡើងនេះ ​នាយករដ្ឋ​មន្ត្រីបានស្នើអោយបណ្ដាខេត្តចាប់ពីខេត្ត Nghe An ដល់
ខេត្ត Thua Thien Hue (ភាគ​កណ្ដាលវៀតណាម) ត្រូវជំនះពុះពារលើផលវិបាកដោយ
ខ្យល់ព្យុះកន្លងទៅ ​ប្រមូលផ្តុំស្វែងរកមនុស្សបាត់ខ្លួន ស្ដាផលិតកម្ម អាជីវកម្ម ឡើង
វិញ។ បណ្ដា​គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម ដល់មូលដ្ឋាន ទទួលបន្ទុកអំពីការទ
ប់ទល់​និងប្រឆាំងគ្រោះធម្មជាតិ ត្រូវតាមដានស្ថានភាពខ្យល់ព្យុះ ទឹកជំនន់ និងជូន
​ដំណឹងអោយទាន់ពេលវេលា។

          ចំពោះការខូចខាតដោយខ្យល់ព្យុះ នៅខេត្ត Ha Tinh , Quang Binh គណៈកម្មា
ធិការអចិន្ត្រៃយ៍ គណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បានជួយឧបត្ថម្ភ
ទឹក​ប្រាក់ចំនួនមួយពាន់លានដុង។ក្រសួងឧស្សាហ ​ពាណិជ្ជកម្ម ជួយឧបត្ថម្ភខេត្ត Ha
Tinh, Quang Binh ទឹកប្រាក់ចំនួន​៧០០លានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ