នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី

          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក Tsakhiagiin
Elbegdiri និងនាយករដ្ឋមន្ត្រីម៉ុងហ្គោលី លោក Jagaltulga Erdenebat នា​ព្រឹក​ថ្ងៃទី១៣
 កក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង​ភរិយា រួមជាមួយ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម បានចាកចេញពីរដ្ឋធានីហាណូយ ចាប់
ផ្តើមដំណើរបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី និងអញ្ចើញ​ចូលរួមសន្និសីទជាន់ខ្ពស់
អាស៊ី-អឺរ៉ុប លើកទី១១ នៅទីក្រុង Ulan Bator (ប្រទេស​ម៉ុងហ្គោលី)។ដំណើរទស្សនកិច្ច
លើកនេះប្រព្រឹត្តទៅពីថ្ងៃទី១៣ដល់ថ្ងៃទី១៦កក្កដា។

          ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc លើក
នេះជាឱកាសដើម្បីពិភាក្សាអំពីទិសដៅ និងដំណោះស្រាយធំៗ ​ជំរុញ​ទំនាក់ទំនងរវាង
ប្រទេសទាំងពីរ ពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយ ជំរុញ​កិច្ចសហប្រតិបត្តិ
ការខាងសេដ្ឋកិច្ច កសិកម្ម វប្បធម៌ និងអប់រំរវាងវៀតណាមនិងម៉ុងហ្គោលី។ បន្ទាប់
នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញ​ចូលរួមសន្និសីទកំពូល
អាស៊ី-អឺរ៉ុប លើកទិ១១ (ASEM 11) ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ