នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម

(VOV)_នាថ្ងៃទី៧កុម្ភះ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ​បានដឹក
នាំគណៈប្រតិភូរដ្ឋាភិបាលឡាវ មកបំពេញទស្សនកិច្ចនៅវៀតណាម ​អញ្ជើញចូលរួម 
និងអញ្ជើញជាសហអធិបតីសម័យប្រជុំ លើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម-ឡាវ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ​តាម​សេចក្ដីអញ្ជើញរបស់
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។

គោលដៅរបស់កិច្ចប្រជុំលើកនេះគឺបន្តអះអាងនូវអាទិភាពក្នុងគោល​នយោបាយ
កិច្ចការបរទេស នោះគឺបន្តជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី ​សាមគ្គីភាពពិសេស 
និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាមនិងឡាវ បង្កើនទំនុកទូកចិត្ត
ខាងនយោបាយ ​ឯកភាពបញ្ជាណែនាំអនុវត្តកិច្ចព្រមព្រៀង​ថ្នាក់ជាន់ខ្ពស់ ជំរុញទំ
នាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ដោយឥតឈប់ឈរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ