នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម

នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីឡាវបានទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាម


        VOV-នាថ្ងៃទី២២មករា នាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong ក្នុង​ពេលទទួលជួបសន្ទនាគណៈប្រតិភូអតីតអ្នកជំនាញការអប់រំវៀតណាមដែល
កំពុងបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី២១ដល់២៧មករា បានវាយតំលៃ
ខ្ពស់​បណ្ដា​អ្នកជំនាញការអប់រំវៀតណាមបានមានគុណបំណាចដ៏ធំធេងក្នុង
ការបណ្ដុះបណ្ដាលបណ្ដាជំនាន់កម្មាភិបាលរបស់ឡាវ។ ជាអ្នកដែលធ្លាប់រៀន
សូត្រនៅវៀតណាម នាយករដ្ឋមន្ត្រីឡាវ Thongsinh Thammavong បានអះអាងថា
បណ្ដាជំនាន់កូន​សិស្សឡាវនៅចាំជានិច្ចនូវមនោសញ្ចេតនារបស់លោកគ្រូ
អ្នកគ្រូវៀតណាមចំពោះសិស្សានុស្សិសឡាវ។ តាម នាយករដ្ឋមន្ត្រីឡាវថា
កិច្ចសហប្រតិបត្តិការអប់រំ​រវាង​ប្រទេសទាំងពីរជាបុព្វបទសំខាន់ដើម្បីបង្កើន
ថែមទៀតចំណងសាមគ្គីភាពនិង​សហប្រតិបត្តិការមិនត្រឹមតែក្នុងអតីតកាល
បច្ចុប្បន្នកាលប៉ុណ្ណោះទេថែមទាំង​អនាគតកាលទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ