នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសវិធានការសម្រាប់រាល់ស្ថានភាព Brexit

(VOVWORLD) -នាថ្ងៃទី ៩ តុលា ក្នុងបទសុន្ទរកថាលើកដំបូងនៅសភាជាន់ទាប បន្ទាប់ ពីបទសុន្ទរកថាសំខាន់នៅ Florence (អ៊ីតាលី) កាលពីខែមុននោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសង្កត់ធ្ងន់ថា៖ ទោះបីជារាល់កិច្ចចរចាស្ដីពីការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ទទួលបានដំណើរការជាក់ស្ដែងក៏ដោយ ប៉ុន្តែអង់គ្លេសគប្បីត្រៀមខ្លួនជាស្រេចសម្រាប់រាល់ស្ថានភាពអាចកើតមានឡើង។
នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសវិធានការសម្រាប់រាល់ស្ថានភាព Brexit - ảnh 1នាយករដ្ឋមន្ត្រីអង់គ្លេសប្រកាសវិធានការសម្រាប់រាល់ស្ថានភាព Brexit 

នាថ្ងៃទី ៩ តុលា ក្នុងបទសុន្ទរកថាលើកដំបូងនៅសភាជាន់ទាប បន្ទាប់ ពីបទសុន្ទរកថាសំខាន់នៅ Florence (អ៊ីតាលី) កាលពីខែមុននោះ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានសង្កត់ធ្ងន់ថា៖ ទោះបីជារាល់កិច្ចចរចាស្ដីពីការដែលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (Brexit) ទទួលបានដំណើរការជាក់ស្ដែងក៏ដោយ ប៉ុន្តែអង់គ្លេសគប្បីត្រៀមខ្លួនជាស្រេចសម្រាប់រាល់ស្ថានភាពអាចកើតមានឡើង។ លោកស្រី May បានលើកឡើងអំពីជំរើស ដែលតាមនោះអង់គ្លេសអាចដំណើរការដោយឯករាជ្យលើវិស័យពាណិជ្ជកម្មក្រោយ Brexit។ លោកស្រីក៏បានសង្ខេបខ្លឹមសារសំខាន់នៃសំណើរសចំនួន ២ ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងគយនាពេលអនាគត ដែលរដ្ឋាភិបាលទើបនឹងប្រកាសនោះ។ សំណើនេះបានលើកឡើងអំពីសេណារីយ៉ូផ្សេងៗគ្នាសម្រាប់ការអនុវត្តរាល់យន្តការពន្ធ ពន្ធលើតម្លៃបន្ថែម (VAT) និងគយក្រោយ Brexit។

ក្នុងបទសុន្ទរកថានេះ នាយករដ្ឋមន្ត្រីលោកស្រី May បានសង្កត់ធ្ងន់ទៅលើមហិច្ឆតារបស់រដ្ឋាភិបាលអង់គ្លេស ពោលគឺសម្រេចបានកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ប្រកបដោយភាពស៊ីជម្រៅ និងពិសេស រវាងអង់គ្លេស និង EU។ លោកស្រី  May បានអះអាងថា អង់គ្លេងត្រៀមខ្លូនជាស្រេចសម្រាប់ដំណាកកាលចរចាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ