នាយករដ្ឋមន្ត្រីអេត្យូពី​អញ្ជើញ​ទៅទស្សនាវត្ត Tran Quoc

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ មេសា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ រួមជាមួយនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed Ali និងលោកជំទាវ បានទទួលទានអាហារពេលព្រឹក ពិសារកាហ្វេ និងដើរកម្សាន្តនៅបឹង Ho Tay បឹង Truc Bach ហើយទៅទស្សនាវត្ត Tran Quoc នៅទីក្រុងហាណូយ។
នាយករដ្ឋមន្ត្រីអេត្យូពី​អញ្ជើញ​ទៅទស្សនាវត្ត Tran Quoc - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោកជំទាវ ជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali និងលោកជំទាវ នៅវត្ត Tran Quoc។ រូបថត៖ Duong Giang/VNA

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ បានឧទ្ទេសនាមដល់នាយករដ្ឋមន្ត្រីអេត្យូពី និងលោកជំទាវ អំពីវត្ត Tran Quoc - វត្តមួយដែលមានប្រវត្តិសាស្ត្រជិត ១.៥០០ ឆ្នាំ និងត្រូវបានចាត់ទុកថា ជាវត្តចំណាស់ជាងគេនៅ Thang Long - ហាណូយ; មជ្ឈមណ្ឌលពុទ្ធសាសនានៃព្រះបរមរាជវាំង Thang Long ក្នុងរជ្ជកាល Ly និងរជ្ជកាល Tran ជាមួយនឹងស្ថាបត្យកម្មប្រកបដោយភាពសុខដុមរមនា រួមបញ្ចូលគ្នានូវភាពឧឡារិក លក្ខណៈបុរមបុរាណ ជាមួយនឹងទេសភាពដ៏ស្រគត់ស្រគំ នៅក្បែរបឹងទឹកស្អាតដ៏ធំល្វឹងល្វើយ។

នាយករដ្ឋមន្ត្រីអេត្យូពី​អញ្ជើញ​ទៅទស្សនាវត្ត Tran Quoc - ảnh 2នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោកជំទាវ ជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali និងលោកជំទាវ នៅវត្ត Tran Quoc។ រូបថត៖ Duong Giang/VNA
នាយករដ្ឋមន្ត្រីអេត្យូពី​អញ្ជើញ​ទៅទស្សនាវត្ត Tran Quoc - ảnh 3នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងលោកជំទាវ ជាមួយនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali និងលោកជំទាវ បានស្តាប់ការណែនាំអំពីវប្បធម៌ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មនៃវត្ត Tran Quoc។ រូបថត៖ Duong Giang/VNA

នាយករដ្ឋមន្ត្រីអេត្យូពី និងលោកជំទាវបានសម្តែងការពេញចិត្តចំពោះដំណើរទស្សនកិច្ចលើកដំបូងនៅវៀតណាម; ទន្ទឹងរង់ចាំស្វាគមន៍នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងលោកជំទាវ ក៏ដូចជាថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម ទៅបំពេញទស្សនកិច្ចនៅអេត្យូពី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ