នាយករដ្ឋមន្ត្រីអបអរសាទរគណៈប្រតិភូកីឡាករវៀតណាម ប្រកួតបានល្អនៅ Olympic 2016

នាយករដ្ឋមន្ត្រីអបអរសាទរគណៈប្រតិភូកីឡាករវៀតណាម ប្រកួតបានល្អនៅ Olympic 2016 - ảnh 1
នាយករដ្ឋមន្ត្រីអបអរសាទរគណៈប្រតិភូកីឡាករវៀតណាម ប្រកួតបានល្អនៅ Olympic 2016

          (VOV)_ទទួលបានព័ត៌មាន៖កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ដណ្ដើម​
បានរង្វាន់មេដាយមាស នៅ Olympic ២០១៦ និង​​បំបែកឯកទគ្គកម្ម Olympic នាយក
រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានផ្ញើសំបុត្រអបអរសាទរ​គណៈប្រតិភូកីឡាករវៀត
ណាម ជាពិសេសគឺកីឡាករ Hoang Xuan Vinh។ ​ក្នុងសំបុត្រ នាយករដ្ឋមន្ត្រី លោក​Nguyen
 Xuan Phuc ​បាន​វាយតំលៃ​ខ្ពស់ចំពោះស្នាដៃរបស់កីឡាករ Hoang Xuan Vinh ដែលបាន
នាំមក​នូវ​មោទនភាពសំរាប់មាតុប្រទេស។​នាយករដ្ឋមន្ត្រីមានគោលបំណងថា៖​គណៈ
ប្រតិភូ​វៀតណាមបន្តពង្រីកលទ្ធផលដែលទទួលបាន លើកកំពស់​ស្មារតីសាមគ្គីភាព
 ប្តេជ្ញាចិត្តដណ្ដើមអោយបានស្នាដៃខ្ពស់ថែមទៀតនៅ Olympic ២០១៦នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ