នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី ៨ មេសា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានអញ្ជើញមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៨-១០ ខែមេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ។
ទទួលស្វាគមន៍គណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេស្ប៉ាញ លោក Doan Thanh Song ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានស្វាគមន៍នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ។ រូបថត៖ VNA |
នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីអេស្ប៉ាញមកកាន់វៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៧៧មក ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅវៀតណាមរបស់មេដឹកនាំជាន់ខ្ពស់អេស្ប៉ាញចាប់តាំងពីដំណើរទស្សនកិច្ចរបស់ស្តេច Juan Carlos និងម្ចាស់ក្សត្រី Sofia ក្នុងឆ្នាំ ២០០៦៕