នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលសន្យារុញ្ញថយក្រោយរលកអំពើហឹង្សា

(VOVworld)-នាយប់ថ្ងៃទី៥តុលា​ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin
Netanyahu បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសន្ដិសុខបន្ទាន់ តាមសំណើររបស់
ក្រុម ស្ដាំនិយម ក្នុងកាលៈទេសៈដែលនាពេលថ្មីៗនេះ បានកើតមានឡើងការ វាយប្រហារដោយអំពើហឹង្សាជាច្រើនតម្រង់ទៅលើជនអ៊ីស្រាអ៊ែល។ ដោយ
ទទួលស្គាល់ថា ការរាំងស្កាត់រលកអំពើហឹង្សាជាភារកិច្ចលំបាកដែរ ប៉ុន្តែរដ្ឋាភិ
បាលអ៊ីស្រា អ៊ែលបានសន្យាថា នឹងអនុវត្តរាល់វិធានការចាំបាច់ដើម្បីធានា
សន្តិសុខសម្រាប់ ប្រជាជន។ តាមនោះ កងទ័ពអ៊ីស្រាអ៊ែលបានបញ្ចូន កង
វរសេនាតូចចំនួន៤ ទៅ កាន់តំបន់ Judea និង Samaria ពុំនោះសោធ ប៉ូលីសរាប់
ពាន់នាក់ក៏ត្រូវបានដាក់ ពង្រាយនៅ​Jerusalem សំដៅស្ថិរភាពស្ថានភាពនៅទីនេះ។ លើសពីនេះទៅទៀត រដ្ឋាភិបាលអ៊ីស្រាអ៊ែលក៏បានស្នើរឲ្យជម្រុញសកម្មភាព
កសាងទីប្រជុំជនហ្ស៊ីព ប៉ុន្តែនេះជាប្រធានបទបង្កភាពចម្រូងចម្រាស់ ដោយសា
អាចជួបប្រទះនឹងប្រតិ កម្មអវិជ្ជមានពីសហគមអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ