នាយករដ្ឋមន្ត្រីឥណ្ឌាទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក


នាយករដ្ឋមន្ត្រីឥណ្ឌាទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក - ảnh 1
នាយករដ្ឋមន្ត្រីឥណ្ឌាទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក (Image: VNA)

(VOVworld) – នាថ្ងៃទី ១ សីហា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi បាន ទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នៅរដ្ឋធានី
New Delhi ក្នុងឱកាសចូលរួមការសន្ទនាយុទ្ធសាស្ត្រ ឥណ្ឌា-អាមេរិក លើកទី ៥។
ក្នុង ជំនួបសន្ទនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានអះអាងថា៖
អាមេរិក មានគោលបំណងសហប្រតិបត្តិការជាមួយរដ្ឋអំណាចថ្មីរបស់ឥណ្ឌាក្នុង
គោលនយោ បាយ “សហប្រតិបត្តិការជាមួយប្រទេសទាំងអស់ អភិវឌ្ឍន៍ដើម្បី
ប្រទេសទាំងអស់”។ លោក John Kerry ក៏បានដាស់តឿន New Delhi សហប្រតិបត្តិ
ការជាមួយវ៉ាស៊ីងតោនដើម្បីជំរុញកិច្ចព្រមព្រៀងអំពីការបង្កលក្ខណៈងាយស្រួល
សំរាប់ពាណិជ្ជកម្មសេរី  (TFA) នៃអង្គការពាណិជ្ជកម្មពិភពលោក  (WTO)។ រី​ឯ
ខ្លួនវិញ នាយករដ្ឋមន្ត្រីឥណ្ឌា លោក  Narenda Modi បានអះអាងថា៖ New Delhi  មានគោលបំណងពង្រឹងទំនុកទុក ចិត្តជាងទៀតរវាងប្រទេសទាំង ២។ ភាគី
ទាំង ២ ក៏បានលើកបញ្ហាចារកម្មរបស់ អាមេរិកចំពោះប្រជាពលរដ្ឋឥណ្ឌាមួយ
ចំនួន ហើយចាត់ទុកនេះគឺជាប្រការមិនអាច ទទួលយកបានឡើយរវាង
ប្រទេសមិត្តភិក្ត។ ភាគីទាំង ២ ក៏បានពិភាក្សាអំពីបញ្ហា អន្តរជាតិផ្សេងៗ
ទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ