នាយករដ្ឋមន្រ្តី Vanuatu បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ

នាយករដ្ឋមន្រ្តី Vanuatu បញ្ចប់ដំណើរទស្សនកិច្ចនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្រ្តី Vanuatu លោក Joe Natuman និងលោកជំទាវទៅទស្សនាសារមន្ទីហូជីមិញ (រូបថត៖TTXVN)


(VOVworld) - នាយប់ថ្ងៃទី៩ តុលា នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋ Vanuatu លោក Joe
Natuman បានចាកចេញពីទីក្រុងហូជីមិញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត
ណាមចាប់ពីថ្ងៃទី៥ដល់ទី៩ តុលា។ក្នុងដំណើរទស្សនកិច្ចនេះ លោក Joe Natuman
បានជួបចរចារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងជួប
សម្ដែងការគួរសមជាមួយប្រធានរដ្ឋវៀតណាមលោក Truong Tan Sang។នៅបណ្ដា
ជំនួបនេះ ភាគីទាំង២បានចាត់ទុកថា វៀតណាមនិង Vanuatu មានសក្ដានុភាពសហ
ប្រតិបតិ្តការជាច្រើន ហើយបានឯកភាពថា នាពេលខាងមុខ ចាំបាច់ត្រូវជំរុញខ្លាំង
ការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ព្រមទាំងលើកទឹកចិត្តការជួប
ប្រាស្រ័យរវាងប្រជាជនដើម្បីបង្កើនការយល់ដឹងនិងទុំនុកទុកចិត្តគ្នាទៀតផង។
ក៏ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំង២បានចុះហត្ថលេខាលើអនុស្សារណៈ
យោគយល់ស្ដីពីកិច្ចសហប្រតិបតិ្តការបច្ចេកទេសនិង អភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ