នាយករដ្ឋមន្រ្តី លោក Vo Van Kiet - យុទ្ធជនបដិវត្តន៍ដែលបានលះបង់អស់មួយជីវិត ដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា នៅទីក្រុង Vinh Long គណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម និងខេត្ត Vinh Long បានប្រារព្ធពិធីរំលឹកខួបលើកទី ១០០ ទិវា កំណើតរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល លោក Vo Van Kiet (២៣ វិច្ឆិកា ១៩២២ - ២៣ វិច្ឆិកា ២០២២)។

នាយករដ្ឋមន្រ្តី លោក Vo Van Kiet - យុទ្ធជនបដិវត្តន៍ដែលបានលះបង់អស់មួយជីវិត ដើម្បីឯករាជ្យ សេរីភាពរបស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងនៅពិធីរំលឹកខួបលើកទី ១០០ ទិវាកំណើតរបស់លោកនាយករដ្ឋមន្ត្រី Vo Van Kiet។ (រូបថត៖ VOV)
ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់ថា ការ ខួបលើកទី ១០០ ទិវាកំណើតរបស់លោកនាយករដ្ឋមន្ត្រី Vo Van Kiet គឺជាឱកាស ដើម្បីរំលឹកនិងសម្ដែងការដឹងគុណចំពោះយុទ្ធជនកុម្មុយនិស្តដ៏ក្លាហានមោះមុត មេដឹកនាំដ៏ឆ្នើមរបស់បក្ស រដ្ឋ និងប្រជាជន ដែលបានលះបង់អស់មួយជីវិត ដើម្បី ឯករាជ្យ និងសេរីភាពរបស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ជំនាន់បច្ចុប្បន្ន ប្តេជ្ញាចិត្តសិក្សានិងយក តម្រាប់តាមរចនាបទ សីលធម៌របស់លោកនាយករដ្ឋមន្ត្រី Vo Van Kiet ដោយលើក កំពស់ស្មារតីម្ចាស់ការ ការច្នៃប្រឌិត ដាក់ផលប្រយោជន៍របស់ប្រជាជន និងមាតុភូមិជា ចម្បងនិងដំបូងបង្អស់; ស្មោះត្រង់ដាច់ខាតចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស បម្រើ មាតុភូមិ បម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh មានប្រសាសន៍ថា៖
“ក្នុងដំណាក់កាលបដិវត្តន៍ថ្មី កម្មាភិបាល បក្ខជនទាំងមូល និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ ជាពិសេសជំនាន់យុវជន ត្រូវខិតខំព្យាយាមសិក្សារៀនសូត្រ និងធ្វើតាម គំរូរបស់នាយករដ្ឋមន្ត្រី Vo Van Kiet និងអ្នកបដិវត្តន៍ជើងចាស់; ពង្រីកកម្លាំងពលំ នៃផែនមហាសាមគ្គីជនជាតិទាំងមូល ស្មារតីខ្លួនទីពឹងខ្លួន; ម្ចាស់ការ បត់បែន ច្នៃប្រឌិត; កៀងគរ និងប្រើប្រាស់ធនធានទាំងអស់ប្រកបដោយប្រសិទ្ធភាព; គួបផ្សំប្រកបដោយ ភាពសុខដុមរមនា និងមានប្រសិទ្ធភាពរវាងធនធានផ្ទៃក្នុង និងខាងក្រៅ រវាងមជ្ឈិម និងមូលដ្ឋាន រវាងកម្លាំងពលំជាតិ និងកម្លាំងសហសម័យ ប្តេជ្ញាចិត្តអនុវត្តន៍ប្រកប ដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣; ខិតខំ ប្រឹងប្រែងកសាងប្រកបដោយជោគជ័យនូវប្រទេសវៀតណាមខ្លាំងមាំមួន ប្រកបដោយ វិបុលភាព សិរីរុងរឿង; ប្រជាជនវៀតណាមកាន់តែមានជីវភាពសម្បូរធូរធារនិងសុភ មង្គល”។
នាយករដ្ឋមន្រ្តី លោក Vo Van Kiet ប្រសូត្រនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ១៩២២ នៅឃុំ Trung Hiep ស្រុក Vung Liem ខេត្ត Vinh Long ឈ្មោះកំណើតគឺ Phan Van Hoa។ នៅសម័យប្រជុំលើកទី១ នៃរដ្ឋសភានីតិកាលទី៩ (១៩៩២-១៩៩៧) លោក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។ ធ្លាប់បានកាន់មុខតំណែង ជាច្រើន ហើយទោះជាក្នុងមុខតំណែងណាក៏ដោយ នាយករដ្ឋមន្ត្រី លោក Vo Van Kiet សុទ្ធតែ បានបន្សល់ទុកនូវការរួមវិភាគទានដ៏ធំធេងសម្រាប់បុព្វហេតុកសាង និង អភិវឌ្ឍន៍ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រី Vo Van Kiet ទទួលមរណភាពនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ