នាយករដ្ឋមន្រ្តីរដ្ឋាភិបាលNguyen Tan Dungទើបនឹងយល់ព្រមការបញ្ចូលសាកល្បងពលករវៀតណា

(Vovworld)-នាយករដ្ឋមន្រ្តីរដ្ឋាភិបាល Nguyen Tan Dung ទើបនឹងយល់ព្រមការ បញ្ចូលសាកល្បងពលករវៀតណាមត្រឡប់ទៅធ្វើការនៅ Lybi វិញ តាម សំណើរ
របស់ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច។ នាយករដ្ឋមន្រ្តី ប្រគល់ឲ្យក្រសួង ការងារយុទ្ធជនពិការនិងសង្គមកិច្ចបញ្ជានិងជ្រើសរើសដៃគូមានទំនុកទុកចិត្តដើម្បី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងមត់ចត់ រួមទាំងករណីហានិភ័យ។ នាយក រដ្ឋមន្រ្តីក៏ក្រើនរំលឹកថា ៖ យោងតាម ស្ថានភាពជាក់ស្តែង ក្រសួងការងារយុទ្ធជន ពិការនិងសង្គមកិច្ចវៀតណាម នឹងទទួលរ៉ាប់រងការផ្លាស់ប្តូរ និងឯកភាព ជាមួយ
ក្រសួងការបរទេស និងបណ្តាស្ថាប័ន្ធទាក់ទិននានា ដាក់ជូននាយក រដ្ឋមន្រ្តីរដ្ឋាភិ
បាលពិនិត្យ មើលការងារបញ្ចូលពលករវៀតណាមត្រឡប់ទៅធ្វើការនៅ Lybiវិញ។

        នាដើមឆ្នំា ២០១១ ខណៈដែលវិបត្តិនយោបាយនៅ Lybi កើតមានឡើង។ អនុវត្តការណែនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលក្រសួងយុទ្ធជនពិការនិងសង្គម
កិច្ច សហការជាមួយបណ្តាស្ថាប័ន្ធទាក់ទិននានារៀបចំបញ្ចូលពលករ វៀតណាម រាប់ហ្មឺននាក់ត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ សព្វថ្ងៃ ស្ថានភាព នយោបាយសង្គមនៅLybi កំពុងមានស្ថិរភាព និងមានអ្នកម៉ៅការ បរទេស ជាច្រើនបានទាក់ទងនិងស្នើបណ្តាអង្គភាពអាជីវកម្មនាំចេញពលករ វៀតណាម បន្តនាំពលករទៅធ្វើការនៅ Lybi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ