នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្នើឱ្យពង្រឹងការរក្សាគម្លាតសង្គមនិងបង្កើនវិធានការណ៍បង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

(VOVWORLD) - សារទូរលេខបានលើកច្បាស់ថា ខេត្តនិងទីក្រុងត្រូវការយក ឃុំ សង្កាត់ ជា “បន្ទាយ” ហើយ ប្រជាជនគឺជា“យុទ្ធជន” ក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាត ដោយណែនាំឲ្យប្រជាជនកុំចេញពីផ្ទះ “អ្នកនៅកន្លែងណាគឺនៅហ្វឹងកន្លែងនោះ”។ 
នាយករដ្ឋមន្រ្តីរដ្ឋាភិបាលស្នើឱ្យពង្រឹងការរក្សាគម្លាតសង្គមនិងបង្កើនវិធានការណ៍បង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ - ảnh 1អំពាវនាវ ប្រមូលផ្តុំ ពន្យល់ បញ្ចុះបញ្ចូល ណែនាំ និងស្នើរឲ្យប្រជាជនកុំចេញពីផ្ទះរបស់ខ្លួន “អ្នកនៅកន្លែងណាគឺនៅហ្វឹងកន្លែងនោះ”  (ប្រភព៖ Chinhphu.vn)

នៅថ្ងៃទី ២២ ខែសីហា នាយករដ្ឋមន្រ្តីលោក Pham Minh Chinh បានចេញសារទូរលេខស្តីពីការពង្រឹងការរក្សាគម្លាតសង្គមនិងបង្កើនវិធានការបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ នៅក្នុងសារទូរលេខ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យលេខាគណៈកម្មាធិការបក្សទីក្រុង គណៈ កម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងបណ្តាខេត្ត ដូចជាខេត្ត Binh Duong, Dong Nai, Long An និងរដ្ឋមន្ត្រី រួមទាំងប្រធានទីភ្នាក់ងារនៃក្រសួង ស្ថាប័នចំណុះ រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តោតសំខាន់លើការរៀបចំឱ្យបានហ្មត់ចត់ ម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពនូវវិធានការរក្សាគម្លាតសង្គមនិងវិធានការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។

សារទូរលេខបានលើកច្បាស់ថា ខេត្តនិងទីក្រុងត្រូវការយក ឃុំ សង្កាត់ ជា “បន្ទាយ” ហើយ ប្រជាជនគឺជា“យុទ្ធជន” ក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាត ដោយណែនាំឲ្យប្រជាជនកុំចេញពីផ្ទះ “អ្នកនៅកន្លែងណាគឺនៅហ្វឹងកន្លែងនោះ”។ រួមជាមួយនោះ ជួយឧបត្ថម្ភក្នុងកម្រិតខ្ពស់បំផុតអំពីធនធាន សម្ភារៈ វេជ្ជសាស្ត្រ កងកម្លាំងយោធា ប៉ូលីសនិងកងកម្លាំងចាំបាច់ដទៃទៀតរបស់មជ្ឈឹមនិងមូលដ្ឋានសម្រាប់ទីក្រុងហូជីមិញនិងបណ្តាខេត្ត៖ Binh Duong, Dong Nai, Long An; បន្តនាំយកសេវាសុខភាពមកជិតប្រជាពលរដ្ឋនៅតាមឃុំសង្កាត់ ដោយធានាថា ប្រជាជនអាចទាក់ទងផ្ទាល់នឹងសេវាយ៉ាងរហ័ស គ្រប់ពេលវេលា គ្រប់ទីកន្លែង។

សារទូរលេខក៏តម្រូវឱ្យមូលដ្ឋាននានាផ្តល់អាហារស្បៀងនិងសេវាកម្មចាំបាច់ដល់ប្រជាជននិងក្រុមគ្រួសារនៅក្នុងតំបន់កំពុងអនុវត្តន៍ការរក្សាគម្លាតសង្គម  ជាពិសេសក្រុមខ្សោយនិងងាយរងគ្រោះ ពោលគឺកុំឱ្យមនុស្សណាម្នាក់ខ្វះស្បៀងអាហារឬសំលៀកបំពាក់ទាល់តែសោះ។ រួមជាមួយនោះ ត្រូវធ្វើតេស្តរហ័សក្នុងទ្រង់ទ្រាយធំ (ជាពិសេសនៅទីក្រុងហូជីមិញ ធ្វើតេស្តទីក្រុងទាំងមូលក្នុងកំឡុងពេលអនុវត្តន៍ការរក្សាគម្លាតសង្គម) ដើម្បីរកឃើញករណី F0 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមជាមួយគ្នានោះ ផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការបែង ចែកវ៉ាក់សាំងដល់ទីក្រុងហូជីមិញនិងរៀបចំការអនុវត្តន៍យុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃទាន់ពេលវេលា ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ