នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័តលើកម្មវិធីគោលដៅស្ដីពីបច្ចេកវិទ្យាព័ត៌មាន

(VOVWORLD) - កម្មវិធីនេះគឺសំដៅ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពនៃស្ថាប័នរដ្ឋ កសាងរដ្ឋា ភិបាលអេឡិចត្រូនិក ផ្គត់ផ្គង់សេវាកម្មសាធារណៈអនឡាញពីមជ្ឈឹមដល់មូលដ្ឋាន លើកកំពស់លទ្ធភាពក្នុងការធានាសុវត្ថិភាពព័ត៌មានជាតិ និងការបញ្ជាក់ អេឡិចត្រូនិក អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន ជាដើម។ 

  នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើកម្មវិធីគោលដៅស្ដីពីបច្ចេកវិទ្យាព័ត៌មានដំណាក់កាល២០១៦-២០២០។ កម្មវិធីនេះគឺសំដៅ ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងសកម្មភាពនៃស្ថាប័នរដ្ឋ កសាងរដ្ឋា ភិបាលអេឡិចត្រូនិក ផ្គត់ផ្គង់សេវាកម្មសាធារណៈអនឡាញពីមជ្ឈឹមដល់មូលដ្ឋាន លើកកំពស់លទ្ធភាពក្នុងការធានាសុវត្ថិភាពព័ត៌មានជាតិ និងការបញ្ជាក់ អេឡិចត្រូនិក អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន ជាដើម។ គោលដៅ ដល់ឆ្នាំ២០២០ ក្រសួង ស្ថាប័ន និងខេត្តក្រុងចំណុះមជ្ឈឹម ១០០% នឹងមាន គ្រឹះស្ថានបច្ចេកវិទ្យាព័ត៌មានដែលត្រូវបានចែករំលែកនិងប្រើប្រាស់រួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ